សារព័ត៌មាន Bangkok Post បានរាយការណ៍ថា ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន បានទទួលយកការអញ្ជើញរបស់ប្រទេសថៃ ដើម្បីចូលរួមកិច្ចប្រជុំកំពូលកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វិក នៅទីក្រុងបាងកក នៅខែក្រោយនេះ នេះបើតាមការដកស្រង់សម្តីមន្ត្រីសន្តិសុខដែលមិនបញ្ចេញអត្តសញ្ញាណម្នាក់ ។
កាសែតនេះបាននិយាយថា ក្រសួងការបរទេសថៃបានស្នើឱ្យភ្នាក់ងារសន្តិសុខធ្វើការរៀបចំសន្តិសុខសម្រាប់កិច្ចប្រជុំថ្ងៃទី 18-19 ខែវិច្ឆិកា ។ ខណៈពេលដែលប្រធានាធិបតីសហរដ្ឋអាម៉េរិក ចូ បៃដិន នឹងបញ្ជូនអ្នកតំណាងសម្រាប់កិច្ចប្រជុំនោះ ខណៈសម្រាប់ប្រធានាធិបតីចិន ស៊ី ជីងពីង មិនទាន់បានចម្លើយថា លោកនឹងអញ្ជើញចូលរួមដែរឬអត់នោះទេ ។
កាសែតបាងកកប៉ុស្តិ៍បានរាយការណ៍ថា អ្នកនាំពាក្យក្រសួងការបរទេសថៃលោក Tanee Sangrat បាននិយាយនៅក្នុងសារមួយទៅកាន់អ្នកសារព័ត៌មានថា ប្រទេសសេដ្ឋកិច្ចជាសមាជិក APEC ចំនួនប្រាំបួនបានឆ្លើយតបជាវិជ្ជមានចំពោះការអញ្ជើញកិច្ចប្រជុំកំពូលនេះ ដែលភាគច្រើនសរសេរជាលាយលក្ខណ៍អក្សរ។ លោកបានបដិសេធមិនបង្ហាញអត្តសញ្ញាណមេដឹកនាំនោះទេ ។
ប្រទេសថៃកំពុងធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលមេដឹកនាំសេដ្ឋកិច្ច APEC នៅទីក្រុងបាងកក ក្នុងនាមជាប្រធានអង្គការសម្រាប់ឆ្នាំ 2022 ។
ប្រភព ៖ Bloomberg