ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀរ ពូទីន នឹងចូលរួមក្នុងកិច្ចប្រជុំកំពូលកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វិក នៅទីក្រុងបាងកក នៅខែក្រោយនេះ
Editorial

ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀរ ពូទីន នឹងចូលរួមក្នុងកិច្ចប្រជុំកំពូលកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វិក នៅទីក្រុងបាងកក នៅខែក្រោយនេះ

សារព័ត៌មាន Bangkok Post បានរាយការណ៍ថា ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន បានទទួលយកការអញ្ជើញរបស់ប្រទេសថៃ ដើម្បីចូលរួមកិច្ចប្រជុំកំពូលកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វិក នៅទីក្រុងបាងកក នៅខែក្រោយនេះ នេះបើតាមការដកស្រង់សម្តីមន្ត្រីសន្តិសុខដែលមិនបញ្ចេញអត្តសញ្ញាណម្នាក់ ។

កាសែតនេះបាននិយាយថា ក្រសួងការបរទេសថៃបានស្នើឱ្យភ្នាក់ងារសន្តិសុខធ្វើការរៀបចំសន្តិសុខសម្រាប់កិច្ចប្រជុំថ្ងៃទី 18-19 ខែវិច្ឆិកា ។ ខណៈពេលដែលប្រធានាធិបតីសហរដ្ឋអាម៉េរិក ចូ បៃដិន នឹងបញ្ជូនអ្នកតំណាងសម្រាប់កិច្ចប្រជុំនោះ ខណៈសម្រាប់ប្រធានាធិបតីចិន ស៊ី ជីងពីង មិនទាន់បានចម្លើយថា លោកនឹងអញ្ជើញចូលរួមដែរឬអត់នោះទេ ។

កាសែតបាងកកប៉ុស្តិ៍បានរាយការណ៍ថា អ្នកនាំពាក្យក្រសួងការបរទេសថៃលោក Tanee Sangrat បាននិយាយនៅក្នុងសារមួយទៅកាន់អ្នកសារព័ត៌មានថា ប្រទេសសេដ្ឋកិច្ចជាសមាជិក APEC ចំនួនប្រាំបួនបានឆ្លើយតបជាវិជ្ជមានចំពោះការអញ្ជើញកិច្ចប្រជុំកំពូលនេះ ដែលភាគច្រើនសរសេរជាលាយលក្ខណ៍អក្សរ។  លោក​បាន​បដិសេធ​មិន​បង្ហាញ​អត្តសញ្ញាណ​មេដឹកនាំ​នោះ​ទេ ។

ប្រទេសថៃកំពុងធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលមេដឹកនាំសេដ្ឋកិច្ច APEC នៅទីក្រុងបាងកក ក្នុងនាមជាប្រធានអង្គការសម្រាប់ឆ្នាំ 2022 ។

ប្រភព ៖ Bloomberg

Leave a Reply

Your email address will not be published. Required fields are marked *