ប្រធានមូលនិធិរូបិយវត្ថុអន្តរជាតិបាននិយាយកាលពីថ្ងៃអាទិត្យថា ឆ្នាំ2023 នឹងជាឆ្នាំដ៏លំបាកមួយសម្រាប់សេដ្ឋកិច្ចប្រទេសភាគច្រើនក្នុងពិភពលោក ដោយសារម៉ាស៊ីនសេដ្ឋកិច្ចពិភពលោកដ៏សំខាន់ដូចជាសហរដ្ឋអាម៉េរិក ចិន និងអឺរ៉ុប កំពុងតែមានភាពចុះខ្សោយសកម្មភាព ។
Economic

ប្រធានមូលនិធិរូបិយវត្ថុអន្តរជាតិបាននិយាយកាលពីថ្ងៃអាទិត្យថា ឆ្នាំ2023 នឹងជាឆ្នាំដ៏លំបាកមួយសម្រាប់សេដ្ឋកិច្ចប្រទេសភាគច្រើនក្នុងពិភពលោក ដោយសារម៉ាស៊ីនសេដ្ឋកិច្ចពិភពលោកដ៏សំខាន់ដូចជាសហរដ្ឋអាម៉េរិក ចិន និងអឺរ៉ុប កំពុងតែមានភាពចុះខ្សោយសកម្មភាព ។

ប្រធានមូលនិធិរូបិយវត្ថុអន្តរជាតិបាននិយាយកាលពីថ្ងៃអាទិត្យថា ឆ្នាំ2023 នឹងជាឆ្នាំដ៏លំបាកមួយសម្រាប់សេដ្ឋកិច្ចប្រទេសភាគច្រើនក្នុងពិភពលោក ដោយសារម៉ាស៊ីនសេដ្ឋកិច្ចពិភពលោកដ៏សំខាន់ដូចជាសហរដ្ឋអាម៉េរិក ចិន និងអឺរ៉ុប កំពុងតែមានភាពចុះខ្សោយសកម្មភាព។

នៅក្នុងខែតុលា មូលនិធិរូបិយវត្ថុអន្តរជាតិបានបន្ទាបទស្សនវិស័យរបស់ខ្លួនសម្រាប់សេដ្ឋកិច្ចពិភពលោកក្នុងឆ្នាំ 2023 ដោយឆ្លុះបញ្ចាំងពីការបន្តអូសបន្លាយពីសង្រ្គាមក្នុងប្រទេសអ៊ុយក្រែន ក៏ដូចជាសម្ពាធពីអតិផរណា និងអត្រាការប្រាក់ខ្ពស់ដែលបានបង្កើតឡើងដោយធនាគារកណ្តាលដូចជា ធនាគារកណ្តាលអាម៉េរិកបានបង្កើនអត្រាការប្រាក់របស់ពួកគេក្នុងគោលបំណងជួយទប់ស្កាត់ បញ្ហា សេដ្ឋកិច្ច ទាំងនោះ ។ ចាប់ពីពេលនោះមក ប្រទេសចិនបានលុបចោលគោលនយោបាយសូន្យកូវីដរបស់ខ្លួន និងចាប់ផ្ដើមបើកដំណើរការសេដ្ឋកិច្ចរបស់ខ្លួនឡើងវិញយ៉ាងច្របូកច្របល់បន្ទាប់ពីករណីឆ្លងកាន់តែមានការកើនឡើងបើទោះបីជាប្រជាជននៅទីនោះមានការប្រុងប្រយ័ត្នយ៉ាងណាក៏ដោយ ។

ហើយការឆ្លងមេរោគកូវីត-19 ដ៏ខ្លាំងក្លាក្នុងប្រទេសចិនដែលរំពឹងទុកក្នុងប៉ុន្មានខែខាងមុខ ទំនងជានឹងប៉ះពាល់ដល់សេដ្ឋកិច្ចក្នុងប្រទេសចិនបន្ថែមទៀតនៅឆ្នាំ2023នេះ ហើយអាចនឹងអូសបន្លាយដល់កំណើនសេដ្ឋកិច្ចទាំងក្នុងតំបន់ និងពិភពលោក។

ប្រធានមូលនិធិរូបិយវត្ថុអន្តរជាតិក៏បានលើកឡើងថា សហរដ្ឋអាម៉េរិកទំនងជាអាចគេចផុតពីការធ្លាក់ចុះដ៏អាក្រក់បំផុតដោយសារផ្នែកទីផ្សារការងារដ៏រឹងមាំរបស់ពួកគេ ។ ដោយអ្នកអត់ការងារធ្វើនៅក្នុងប្រទេសនេះមានកម្រិតទាប ។ សហរដ្ឋអាម៉េរិកអាចនឹងជួយពិភពលោកឱ្យឆ្លងកាត់ឆ្នាំដ៏លំបាកមួយនេះ បាន ប្រសិនបើទីផ្សារ ការងា របស់ ពួកគេអាចនៅរឹងមាំបានរហូត។ ប៉ុន្តែ បើតាមអ្នកព្យាករណ៍នៅ Capital Economics បានលើកឡើងថា មានលទ្ធភាព 90 ភាគរយដែលសហរដ្ឋអាម៉េរិកនឹងជួបនូវវិបត្តិសេដ្ឋកិច្ចក្នុងរយៈពេលប្រាំមួយខែខាងមុខ។ ខណៈពេលដែលវិបត្តិសេដ្ឋកិច្ចរបស់សហរដ្ឋអាម៉េរិកទំនងជាស្រាល តំបន់ចាយប្រាក់អឺរ៉ូនឹងទទួលរងនូវការធ្លាក់ចុះសេដ្ឋកិច្ចកាន់តែខ្លាំង ដោយសារការប៉ះពាល់យ៉ាងខ្លាំងពីលក្ខខណ្ឌពាណិជ្ជកម្មដែលបណ្តាលមកពីសង្រ្គាមនៅអ៊ុយក្រែន ។

ប្រភព ៖ Financial Times

Translate by PANHA PICH

Leave a Reply

Your email address will not be published. Required fields are marked *