រដ្ឋមន្ត្រីការពារជាតិប៉ូឡូញ លោក Mariusz Blaszczak បាននិយាយនៅលើ Twitter នៅថ្ងៃចន្ទថា ប្រទេសប៉ូឡូញនឹងស្នើដាក់ពង្រាយប្រព័ន្ធការពារដែន Patriot បន្ថែមទៀតនៅជិតព្រំដែនរបស់ខ្លួនជាមួយអ៊ុយក្រែន បន្ទាប់ពីការផ្តល់ជូនពីប្រទេសអាល្លឺម៉ង់ ។
លោកបានសរសេរនៅលើ Twitter ថា “ក្នុងអំឡុងពេលសន្ទនាថ្ងៃនេះជាមួយភាគីអាល្លឺម៉ង់ ខ្ញុំនឹងស្នើឱ្យដាក់ប្រព័ន្ធនេះនៅព្រំដែនជាមួយអ៊ុយក្រែន” ។
រដ្ឋមន្ត្រីក្រសួងការពារជាតិ Christine Lambrecht បានប្រាប់កាសែតកាលពីថ្ងៃអាទិត្យថា ប្រទេសអាល្លឺម៉ង់បានផ្តល់ប្រព័ន្ធការពារមីស៊ីល Patriot ដល់ទីក្រុងវ៉ារស្សាវី ដើម្បីជួយការពារដែនអាកាសរបស់ខ្លួន បន្ទាប់ពីមីស៊ីលផ្លោងមួយបានធ្លាក់នៅប្រទេសប៉ូឡូញកាលពីសប្តាហ៍មុន នេះបើតាមរដ្ឋមន្ត្រីការពារជាតិ Christine Lambrecht បានប្រាប់កាសែតកាលពីថ្ងៃអាទិត្យ ។
ប្រភព ៖ Reuters