នាយករដ្ឋមន្ត្រីអង់គ្លេសលោកស្រី Liz Truss មិនមានគម្រោងលាលែងពីតំណែងទេ
Editorial

នាយករដ្ឋមន្ត្រីអង់គ្លេសលោកស្រី Liz Truss មិនមានគម្រោងលាលែងពីតំណែងទេ

​អ្នកនាំពាក្យ របស់លោកស្រី Liz Truss បាននិយាយកាលពីថ្ងៃពុធថា នាយករដ្ឋមន្ត្រីអង់គ្លេសលោកស្រី Liz Truss នឹងកាន់អំណាចនៅពេលដែលផែនការសារពើពន្ធត្រូវបានប្រគល់ជូនលោកស្រីនៅថ្ងៃទី 31 ខែតុលា ហើយមិនមានគម្រោងលាលែងពីតំណែង​ ។

នៅពេលអ្នកកាសែតសួរថាតើលោកស្រី Truss ប្រាកដ 100% ទេថាលោកស្រីនឹងកាន់អំណាចនៅចុងខែនេះ ?

អ្នកនាំពាក្យបាននិយាយថា “បាទ” ហើយអ្នកកាសែតបានសួរថាតើលោកស្រី Truss នឹងលាលែងពីតំណែងទេប្រសិនបើនាងចាញ់ការបោះឆ្នោតដោយប្រយោលនោះ គាត់បាននិយាយថា “នាយករដ្ឋមន្រ្តីមិនលាលែងពីតំណែងទេ” ។

ប្រភព ៖ Reuters

Leave a Reply

Your email address will not be published. Required fields are marked *