ធនាគារប្រទសបារាំងនិយាយថាបារាំងប្រឈមមុខនឹងការធ្លាក់ចុះសេដ្ឋកិច្ចយ៉ាងខ្លាំងដោយមិនទំនងក្នុងការកើនឡើងលឿនវិញទេ
Economic

ធនាគារប្រទសបារាំងនិយាយថាបារាំងប្រឈមមុខនឹងការធ្លាក់ចុះសេដ្ឋកិច្ចយ៉ាងខ្លាំងដោយមិនទំនងក្នុងការកើនឡើងលឿនវិញទេ

ការសម្រេចចិត្តរបស់ប្រទេសអឺរ៉ុបនៅក្នុងការដាក់ទណ្ឌកម្មរុស្ស៊ីលើការប្រតិបត្កិការកងទ័ពពិសេសនៅអ៊ុយក្រែនបណ្តាលឱ្យមានវិបត្តិថាមពលនិងមានអតិផរណាកើនឡើង។ បារាំងជាប្រទេសមួយក្នុងចំណោមប្រទេសនៅអឺរុបទាំងអស់ដែលរងផលប៉ះពាល់ជាងគេបំផុត។

សេដ្ឋកិច្ចរបស់ប្រទេសបារាំងកំពុងប្រឈមមុខនិងផលវិបាកដ៏ធ្ងន់ធ្ងរមួយ បើយោងតាមធនាគាររបស់ប្រទេសបារាំង។ ដោយមានការប្រែប្រួលជាច្រើនដូចជា ការនាំចេញរបស់បារាំង អតិផរណា និងអត្រាការប្រាក់ បាននាំឱ្យអ្នកជំនាញធនាគារជឿជាក់ថាសេដ្ឋកិច្ចបារាំងនឹងកើនឡើងត្រឹមតែ០.‌‌៣%ប៉ុណ្ណោះនៅក្នុងឆ្នាំ២០២៣ ទោះបីមានការរំពឹងពីមុនថានឹងមានការកើនឡើង១%ក៏ដោយ។ ការកើនឡើងមានការធ្លាក់ចុះនេះអាចនាំឱ្យមានបញ្ហាដល់កញ្ចប់ថវិកាជាតិ។

ការព្យាករណ៍ចុងក្រោយរបស់គេ ធនាគារបារាំងបានចង្អុលបង្ហាញម្តងទៀតដែលដូចទៅនឹងអ្វីដែលគេបានព្យាករណ៍កាលពីរដូវស្លឹកឈើជ្រុះ ភាពមិនច្បាស់លាស់ដ៏ខ្លាំងក្លានេះបណ្តាលពីបញ្ហានៃការផ្គត់ផ្គង់ឧស្ម័ន។មាត្រដ្ឋាននៃភាពមិនច្បាស់លាស់អនុញ្ញាតឱ្យមានសេណារីយ៉ូដែលមានការធ្លាក់ចុះ 0.3% នៅក្នុងសេដ្ឋកិច្ចនិងការកើនឡើង 0.8% ក្នុងឆ្នាំ 2023។

ប្រភព៖

Sputnik

Leave a Reply

Your email address will not be published. Required fields are marked *