តើកូវីដ១៩ប្រភេទXBB1.5ជាអ្វី តើយើងគួរព្រួយបារម្ភពីវាដែរឬទេ?
Covid-19

តើកូវីដ១៩ប្រភេទXBB1.5ជាអ្វី តើយើងគួរព្រួយបារម្ភពីវាដែរឬទេ?

មេរោគប្រភេទថ្មីរបស់កូវីដ១៩មានការរីករាលដាលយ៉ាងខ្លាំងនៅក្នុងសហរដ្ឋអាម៉េរិកនិងផ្នែកមួយចំនួននៃប៉ែកអឺរ៉ុបដែលបង្កឱ្យមានក្តីបារម្ភយ៉ាងខ្លាំងពីការឆ្លងរីករាលដាល ប៉ុន្តែអ្នកជំនាញបាននិយាយថា ខណៈពេលដែលមានការឆ្លងខ្លាំង មេរោគនេះហាក់ដូចជាមិនធ្វើឱ្យមនុស្សឈឺខ្លាំងនោះទេ។មន្ត្រីអង្គការសុខភាពពិភពលោក (WHO) បាននិយាយកាលពីថ្ងៃពុធថាប្រភេទ Omicron ចុងក្រោយបង្អស់ដែលមានឈ្មោះ XBB1.5 គឺជា ប្រភេទដែលអាចឆ្លងបានលឿនបំផុតដែលមិនទាន់ត្រូវបានរកឃើញនៅឡើយទេ។

វេជ្ជបណ្ឌិត Maria Van Kerkhove ដែលជាអ្នកដឹកនាំបច្ចេកទេសរបស់ WHO បាននិយាយថា ទោះជាយ៉ាងណាក៏ដោយ វាមិនមានរោគសញ្ញាធ្ងន់ធ្ងរជាង Omicron ជំនាន់មុនៗនោះទេ។អ្នកជំនាញក៏បាននិយាយថា អ្នកវិទ្យាសាស្ត្រកំពុងបន្តប្រមូលទិន្នន័យ និងវិភាគលើ XBB1.5 ប៉ុន្តែការព្រួយបារម្ភធំ ៗ នឹងកើតឡើងលុះត្រាតែមានការប្រែប្រួលនៃរបៀបឆ្លងដែលនាំឱ្យមានរោគសញ្ញារីករាលដាលខ្លាំង និងធ្ងន់ធ្ងរជាងនេះ ។

លោកសាស្ត្រាចារ្យ Ravindra Gupta មកពីសាកលវិទ្យាល័យ Cambridge បាននិយាយថា “ខ្ញុំគិតថាយើងមិនគួរព្រួយបារម្ភខ្លាំងពេកនៅពេលនេះទេ ពីព្រោះយើងមិនមានភស្តុតាងណាមួយដែលបង្ហាញថាមេរោគប្រភេទនេះធ្ងន់ធ្ងរជាងប្រភេទមុន។ប្រព័ន្ធផ្សព្វផ្សាយអាម៉េរិកបាននិយាយថាចំនួននៃការឆ្លងនៅក្នុងសហរដ្ឋអាម៉េរិកបានកើនឡើងទ្វេដងរៀងរាល់ពីរសប្តាហ៍ហើយ XBB1.5 ឥឡូវនេះគឺជាប្រភេទដែលសំខាន់បំផុតដែលគួរឱ្យព្រួយបារម្ភនៅក្នុងប្រទេស។

ប្រភព៖ Cna

Translated by Chanratanak

Leave a Reply

Your email address will not be published. Required fields are marked *