បណ្តាញទិន្នន័យវ៉ាក់សាំងសកល (GVDN) បានចេញផ្សាយរាយការណ៍ស្រាវជ្រាវមួយកាលពីថ្ងៃចន្ទថា ការសិក្សាធំមួយលើមនុស្ស ៩៩ លាននាក់នៅប្រទេសចំនួន ៨ បានបង្ហាញឱ្យឃើញពីឧប្បត្តិហេតុនៃផលប៉ះពាល់ដល់សុខភាពលើសពីការរំពឹងទុកដោយវ៉ាក់សាំងកូវីដ-១៩ ផ្សេងៗគ្នា។
យោងតាម GVDN ការសិក្សាបានសង្កេតឃើញអត្រាកាន់តែច្រើននៃជំងឺរលាកសាច់ដុំបេះដូង និងរលាកស្រោមបេះដូង លើសពីការរំពឹងទុកក្នុងចំណោមអ្នកដែលចាក់វ៉ាក់សាំង Pfizer/BioNTech និងវ៉ាក់សាំង Moderna និងការកើនឡើងហានិភ័យនៃកំណកឈាមក្នុងខួរក្បាលបន្ទាប់ពី ការចាក់ថ្នាំបង្ការជាមួយនឹងវ៉ាក់សាំងការពារមេរោគ ដូចជាវ៉ាក់សាំងដែលត្រូវបានបង្កើតឡើងដោយសាកលវិទ្យាល័យ Oxford និងផលិតដោយ AstraZeneca ។
វ៉ាក់សាំងកូវីដ-១៩ ច្រើនជាង ១៣,៥ ពាន់លានដូសត្រូវបានចាក់នៅទូទាំងពិភពលោកក្នុងរយៈពេល ៣ ឆ្នាំចុងក្រោយនេះ ដោយបានជួយសង្គ្រោះជីវិតមនុស្សជាង ១ លាននាក់នៅក្នុងទ្វីបអឺរ៉ុបតែមួយ ។
ការសិក្សានេះគឺជាផ្នែកមួយនៃគម្រោងសុវត្ថិភាពវ៉ាក់សាំងបង្ការជំងឺកូវីដជាសកលរបស់ GVDN ហើយត្រូវបានផ្តល់មូលនិធិទាំងស្រុងដោយជំនួយចំនួន ១០ លានដុល្លារពីមជ្ឈមណ្ឌលគ្រប់គ្រង និងការពារជំងឺសហរដ្ឋអាម៉េរិក (CDC)។
Bloomberg