សមាជិកព្រឹទ្ធសភាស្នើឱ្យលោក បៃដិន ដាក់បម្រាមធ្វើដំណើរទៅកាន់ប្រទេសចិន បន្ទាប់ពីមានការកើនឡើងករណីជំងឺផ្លូវដង្ហើម
China Covid-19 USA

សមាជិកព្រឹទ្ធសភាស្នើឱ្យលោក បៃដិន ដាក់បម្រាមធ្វើដំណើរទៅកាន់ប្រទេសចិន បន្ទាប់ពីមានការកើនឡើងករណីជំងឺផ្លូវដង្ហើម

​​សមាជិកព្រឹទ្ធសភាមកពីគណបក្សសាធារណរដ្ឋចំនួនប្រាំរូបដែលដឹកនាំដោយលោក Marco Rubio កាលពីថ្ងៃសុក្របានស្នើឱ្យរដ្ឋបាលរបស់ប្រធានាធិបតី ចូ​ បៃដិនហាមឃាត់ការធ្វើដំណើរទៅមករវាងសហរដ្ឋអាម៉េរិក និងប្រទេសចិន បន្ទាប់ពីមានករណីជំងឺផ្លូវដង្ហើមនៅចិនកើនឡើង។

 

លិខិត​​ទៅកាន់លោក បៃដិន បាននិយាយថា “យើងគួរតែដាក់កម្រិតជាបន្ទាន់នូវការធ្វើដំណើររវាងសហរដ្ឋអាម៉េរិក និង ចិន រហូតដល់យើងដឹងបន្ថែមអំពីគ្រោះថ្នាក់ដែលបង្កឡើងដោយជំងឺថ្មីនេះ”។​

 

ការកើនឡើងនៃករណីថ្មីនូវជំងឺផ្លូវដង្ហើមបានក្លាយជាបញ្ហាសកលកាលពីសប្តាហ៍មុន នៅពេលដែលអង្គការសុខភាពពិភពលោកបានស្នើសុំប្រទេសចិនសម្រាប់ព័ត៌មានបន្ថែម ដោយលើកឡើងពីរបាយការណ៍ស្តីពីចង្កោមនៃជំងឺរលាកសួត​ ចំពោះកុមារ​ ។ មន្ត្រីរដ្ឋបាលលោក បៃដិន បាននិយាយថា សហរដ្ឋអាម៉េរិកកំពុងតាមដានយ៉ាងដិតដល់នូវការកើនឡើងនៃជំងឺផ្លូវដង្ហើមនៅក្នុងប្រទេសចិន ប៉ុន្តែបានបន្ថែមថា “យើងកំពុងមើលឃើញវាជាជំងឺតាមរដូវ ។ គ្មានអ្វីលេចចេញជារូបរាងខុសពីធម្មតានោះទេ​ ។

 

អ្នកនាំពាក្យស្ថានទូតចិនប្រចាំទីក្រុងវ៉ាស៊ីនតោន លោក Liu Pengyu បាននិយាយជាការឆ្លើយតបទៅនឹងលិខិតរបស់សមាជិកព្រឹទ្ធសភាអាម៉េរិកថា “ការអះអាងនេះ គឺជាការប្រឌិតដោយចេតនាសុទ្ធសាធ​ប្រឆាំងនឹងប្រទេសចិន ​”។

Reuters

Leave a Reply

Your email address will not be published. Required fields are marked *