Cristiano Ronaldo ត្រូវបានគេជំរុញឱ្យនិយាយអំពីបញ្ហាសិទ្ធិមនុស្សនៅក្នុងប្រទេសអារ៉ាប៊ីសាអូឌីត បន្ទាប់ពីគាត់បានផ្លាស់ប្តូរទៅលេងឲ្យនៅក្នុងប្រទេសនេះគឺ Al Nassr
Sport

Cristiano Ronaldo ត្រូវបានគេជំរុញឱ្យនិយាយអំពីបញ្ហាសិទ្ធិមនុស្សនៅក្នុងប្រទេសអារ៉ាប៊ីសាអូឌីត បន្ទាប់ពីគាត់បានផ្លាស់ប្តូរទៅលេងឲ្យនៅក្នុងប្រទេសនេះគឺ Al Nassr

តារាឆ្នើមព័រទុយហ្គាល់ ដែលត្រូវបានស្វាគមន៍ដោយកាំជ្រួច និងសំឡេងហ៊ោកញ្ជៀវនៅកីឡដ្ឋាន Mrsool Park របស់ក្លឹបបាល់ទាត់ Al Nassr កាលពីថ្ងៃអង្គារ ដោយបាននិយាយថា គាត់ចង់ក្លាយជាផ្នែកមួយនៃភាពជោគជ័យរបស់ប្រទេស និងវប្បធម៌របស់ប្រទេសអារ៉ាប៊ីសាអូឌីត ។

កីឡាករវ័យ 37 ឆ្នាំរូបនេះបានចាកចេញពីក្លឹប Manchester United ក្នុងខែវិច្ឆិកា បន្ទាប់ពីបទសម្ភាសន៍មួយ ដែលគាត់បានរិះគន់ក្លឹប និងអ្នកចាត់ការ Erik ten Hag ។

អង្គការលើកលែងទោសអន្តរជាតិបាននិយាយថា ការចុះហត្ថលេខារបស់ Ronaldo គឺជាផ្នែកមួយនៃគំរូកាន់តែទូលំទូលាយនៃការកែលម្អកេរ្តិ៍ឈ្មោះកីឡានៅក្នុងប្រទេសអារ៉ាប៊ីសាអូឌីត។

ការមកដល់របស់អតីតខ្សែប្រយុទ្ធ Real Madrid កើតឡើងប្រឆាំងនឹងផ្ទៃខាងក្រោយនៃការជំរុញរបស់អារ៉ាប៊ីសាអូឌីតក្នុងវិស័យកីឡា រួមមានកីឡាវាយកូនហ្គោល ប្រដាល់ វាយកូនបាល់ និង F1 ក៏ដូចជាបាល់ទាត់ បន្ទាប់ពីការកាន់កាប់ក្លឹប Newcastle United របស់អង់គ្លេស Premier League ក្នុងឆ្នាំ 2021 ។

ប្រទេសឈូងសមុទ្រពែក្សនេះក៏កំពុងធ្វើការដេញថ្លៃ ដើម្បីធ្វើជាម្ចាស់ផ្ទះ World Cup ឆ្នាំ 2030 ផងដែរ ។

លោក Dana Ahmed អ្នកស្រាវជ្រាវរបស់អង្គការលើកលែងទោសអន្តរជាតិប្រចាំតំបន់មជ្ឈិមបូព៌ាបាននិយាយថា “ជំនួសឱ្យការផ្តល់នូវការសរសើរដោយមិនមានការរិះគន់ចំពោះអារ៉ាប៊ីសាអូឌីត Ronaldo គួរតែប្រើវេទិកាសាធារណៈដែលមានការគាំទ្រដ៏សន្ធឹកសន្ធាប់របស់គាត់ដើម្បីទាក់ទាញការយកចិត្តទុកដាក់ចំពោះបញ្ហាសិទ្ធិមនុស្សនៅក្នុងប្រទេសនេះ” ។

“អារ៉ាប៊ីសាអូឌីតតែងតែកាត់ទោសប្រហារជីវិរមនុស្សដែលប្រព្រឹត្តឧក្រិដ្ឋកម្មរួមទាំងឃាតកម្ម ការរំលោភ និងការរត់ពន្ធគ្រឿងញៀន ។ នៅថ្ងៃតែមួយកាលពីឆ្នាំមុន មនុស្ស 81 នាក់ត្រូវបានកាត់ទោសប្រហារជីវិត ដែលភាគច្រើនត្រូវបានកាត់ទោសនៅក្នុងការកាត់ក្តីយ៉ាងអយុត្តិធម៌ ។

«អាជ្ញាធរក៏កំពុងបន្តការបង្ក្រាបលើសេរីភាពនៃការបញ្ចេញមតិ និងការបង្កើតសមាគម ដោយការផ្ដន្ទាទោសដាក់ពន្ធនាគារយ៉ាងធ្ងន់ដល់អ្នកការពារសិទ្ធិមនុស្ស សកម្មជនសិទ្ធិស្ត្រី និងសកម្មជននយោបាយដទៃទៀត ។

“Cristiano Ronaldo មិនគួរអនុញ្ញាតឱ្យកេរ្តិ៍ឈ្មោះ និងឋានៈល្បីល្បាញរបស់គាត់ក្លាយជាឧបករណ៍នៃការកែលម្អកេរ្តិ៍ឈ្មោះរបស់ប្រទេសអារ៉ាប៊ីសាអូឌីតនោះទេ ។ គាត់គួរតែប្រើពេលវេលារបស់គាត់នៅ Al Nassr ដើម្បីនិយាយអំពីបញ្ហាសិទ្ធិមនុស្សជាច្រើននៅក្នុងប្រទេស” ។

ប្រភព ៖ AFP

Translate by Suon Visal

Leave a Reply

Your email address will not be published. Required fields are marked *