ប្រទេសនៅតំបន់អាស៊ីអាគ្នេយ៍អាចនឹងទទួលបានភ្ញៀវទេសចរច្រើនពីប្រទេសចិន ដោយសារមានការតេស្តកូវីដមិនសូវមានភាពតឹងរឹង
Asia Covid-19

ប្រទេសនៅតំបន់អាស៊ីអាគ្នេយ៍អាចនឹងទទួលបានភ្ញៀវទេសចរច្រើនពីប្រទេសចិន ដោយសារមានការតេស្តកូវីដមិនសូវមានភាពតឹងរឹង

សេដ្ឋកិច្ចផ្នែកទេសចរណ៍របស់ប្រទេសតំបន់អាស៊ីអាគ្នេយ៍អាចនឹងមានការនាំមុខគេជាមួយការលុបចោលការហាមឃាត់ការធ្វើដំណើររបស់ប្រទេសចិន ខណៈដែលពួកគេបានដឹងយ៉ាងច្បាស់នូវការធ្វើតេស្តកូវីដ-19 មុនពេលដែលអឺរ៉ុប ជប៉ុន និងសហរដ្ឋអាម៉េរិកបានដាក់តម្រូវការលើភ្ញៀវទេសចរចិន ។

ទោះបីមេរោគនេះបានឆ្លងលើមនុស្សជាង១.៤ពាន់លាននាក់ក៏ដោយ មហាអំណាចសេដ្ឋកិច្ចទីពីររបស់ពិភពលោកនេះនៅតែគ្រោងនឹងបើកព្រំដែនរបស់ខ្លួនចាប់ពីថ្ងៃអាទិត្យ (8 មករា) ដែលជាការផ្លាស់ប្តូរដោយសន្យាថានឹងបញ្ចេញរលកនៃអ្នកធ្វើដំណើរដែលមានទិសដៅក្នុងការដើរកំសាន្តបន្ទាប់ពីការទប់ស្កាត់យ៉ាងតឹងរ៉ឹងនៅផ្ទះជាងបីឆ្នាំនេះ ។

លោក Song Seng Wun សេដ្ឋកិច្ចវិទូរបស់ធនាគារសកលរបស់ម៉ាឡេស៊ី CIMB បាននិយាយថា អ្នកទេសចរចិនមានការធ្វើដំណើរជាថ្មីបែបនេះអាចនឹងមាន ការរំខានតិចតួច ហើយការធ្វើដំណើរទៅកាន់គោលដៅដែលមិនទាមទារការតេស្តគឺវាកាន់តែមានប្រយោជន៍សម្រាប់អាស៊ីអាគ្នេយ៍ ។ លោកបានបន្ថែមថា ព្រលានយន្តហោះក្នុងតំបន់ណាកាន់តែមមាញឹក វាធ្វើឱ្យសេដ្ឋកិច្ចរបស់តំបន់នោះកាន់តែរីកចម្រើន ។

ប្រភព៖CNA

Translated By Chanratanak and Edited by Visl

Leave a Reply

Your email address will not be published. Required fields are marked *