Asia Business

ក្រុមហ៊ុនផលិតរថយន្តវៀតណាម VinFast ត្រៀមចាប់ផ្តើមលក់រថយន្តអគ្គិសនីនៅក្នុងប្រទេសថៃនៅពាក់កណ្ដាលឆ្នាំ ២០២៤

ក្រុមហ៊ុនផលិតរថយន្តអគ្គិសនីវៀតណាម VinFast បានប្រកាស​ថា ខ្លួនគ្រោងនឹងលក់រថយន្តអគ្គិសនីជាលើកដំបូងនៅក្នុងប្រទេសថៃ ហើយបាននិយាយថា ខ្លួនបានភ្ជាប់ទំនាក់ទំនងជាមួយក្រុមហ៊ុនលក់រថយន្តថៃ ដើម្បីបើកបន្ទប់តាំងបង្ហាញក្នុងប្រទេសនេះ។

 

VinFast ដែលទើបតែចាប់ផ្តើមនាំចេញរថយន្តអគ្គិសនី របស់ខ្លួនកាលពីឆ្នាំមុន ប្រឈមមុខនឹងការប្រកួតប្រជែងខ្លាំងនៅក្នុងប្រទេសថៃពីក្រុមហ៊ុនផលិតរថយន្តចិនដូចជា BYD ។ ថ្មីៗនេះ Tesla ក៏បានចូលប្រឡូកក្នុងទីផ្សារប្រទេសថៃដែរ ។ ​ ទីផ្សាររថយន្តអគ្គិសនីនៅថៃមានទំហំតូច ប៉ុន្តែមានការរីកចម្រើនយ៉ាងឆាប់រហ័ស ដែលត្រូវបានជំរុញដោយការលើកទឹកចិត្ត និងការឧបត្ថម្ភធនពីរដ្ឋាភិបាល។ ​

 

លោកស្រី Vu Dang Yen Hang នាយកប្រតិបត្តិក្រុមហ៊ុន VinFast Thailand បានប្រាប់សារព័ត៌មាន The Associated Press ថា VinFast សង្ឃឹមថានឹងចាប់ផ្តើមលក់ទាំងម៉ូតូអគ្គិសនី និងរថយន្ត SUV អគ្គិសនីរបស់ខ្លួននៅក្នុងប្រទេសថៃក្នុងរយៈពេលពីរខែខាងមុខ ។

 

VinFast បានកំណត់គោលដៅលក់រថយន្តរបស់ខ្លួននៅក្នុងទីផ្សារប្រទេសចំនួន ៥០ នៅទូទាំងពិភពលោកនៅចុងឆ្នាំ ២០២៤ ។

AP

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version