Business China Technology

ការលក់ iPhone នៅក្នុងប្រទេសចិនធ្លាក់ចុះ ១៩% នៅក្នុងត្រីមាសទី១ឆ្នាំ ២០២៤ ខណៈ Huawei កើនឡើងជិត ៧០%

ការលក់ iPhone របស់ក្រុមហ៊ុន Apple នៅក្នុងប្រទេសចិនបានធ្លាក់ចុះ ១៩% ក្នុងអំឡុងត្រីមាសទី១ ខែមេសា ខណៈពេលដែលគូប្រជែងរបស់ខ្លួនក្រុមហ៊ុន Huawei បានកើនឡើង ៦៩,១ % នេះបើយោងតាមទិន្នន័យពីក្រុមហ៊ុនស្រាវជ្រាវឯករាជ្យ Counterpoint ដែលបានកត់សម្គាល់ពីដំណើរការដ៏អាក្រក់បំផុតរបស់ Apple នៅចិនចាប់តាំងពីឆ្នាំ ២០២០ ។

ក្រុមហ៊ុនអាម៉េរិកបានធ្លាក់មកលេខ ៣ នៅក្នុងទីផ្សារប្រទេសចិន តាមពីក្រោយបន្តិចដោយក្រុមហ៊ុន Huawei Technologies ដែលជាគូប្រជែងដែលកំពុងកើនឡើងប្រជាប្រិយភាពឡើងវិញយ៉ាងឆាប់រហ័ស នេះបើយោងតាមការប៉ាន់ស្មានរបស់ Counterpoint Research ។

ទិន្នន័យរបស់ Counterpoint ធ្វើឡើងបន្ទាប់ពីការវិភាគពីសាជីវកម្មទិន្នន័យអន្តរជាតិ IDC ដែលបង្ហាញពីការនាំចេញ iPhone ទូទាំងពិភពលោកធ្លាក់ចុះជិត ១០% ក្នុងរយៈពេល ៣ខែដំបូងនៃឆ្នាំ ២០២៤ ។

ប្រទេសចិននៅតែជាទីផ្សារដ៏ធំបំផុតមួយរបស់ក្រុមហ៊ុន Apple ប៉ុន្តែអាជីវកម្មនៅទីនោះកាន់តែពិបាកបន្ទាប់ពីទីក្រុងប៉េកាំងបានបង្កើនការហាមឃាត់លើឧបករណ៍បរទេសនៅក្នុងក្រុមហ៊ុនដែលគាំទ្រដោយរដ្ឋ និងទីភ្នាក់ងាររដ្ឋាភិបាល ។

Bloomberg

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version