Asia Climate

សិស្សនៅហ្វីលីពីនចាប់ផ្ដើមរៀនតាមអនឡាញជាថ្មី ក្រោយសាលារៀនជាច្រើនទូទាំងប្រទេសបានបិទទ្វារដោយសារកម្ដៅកើនឡើងខ្លាំង

សិស្ស​ម្នាក់​ប្រើ​កាបូប​ដើម្បី​ការពារ​ខ្លួន​ពី​ព្រះអាទិត្យ​ក្នុង​ពេល​ថ្ងៃ​ដ៏​ក្តៅ​ក្នុង​ទីក្រុង​ម៉ានីល កាល​ពី​ថ្ងៃ​ទី​២ ខែ​មេសា។

សីតុណ្ហភាពក្ដៅខ្លាំងនៅក្នុងប្រទេសហ្វីលីពីនក្នុងខែនេះបានបង្ខំឱ្យសាលារៀនជាច្រើនបិទទ្វារហើយប្រើប្រាស់ការរៀនតាមអនឡាញវិញ ។

សិស្សនៅសាលារដ្ឋចំនួន ៧,០០០កន្លែងនៅក្នុងប្រទេសហ្វីលីពីនបានបិទទ្វារកាលពីសប្តាហ៍មុនដោយសារតែអាកាសធាតុក្តៅខ្លាំងខុសពីធម្មតានៅក្នុងតំបន់ជាច្រើនដែលអ្នកព្យាករណ៍បានផ្សារភ្ជាប់ទៅនឹងឥទ្ធិពលនៃបាតុភូតអាកាសធាតុ El Nino ។ ការបិទទ្វារសាលារៀននេះធ្វើឡើងដើម្បីការពារសុខភាពសិស្សពីសីតុណ្ហភាពដ៏ក្ដៅហើយត្រូវរៀននៅក្នុងថ្នាក់តូចចង្អៀត ។

សាលារដ្ឋភាគច្រើនក្នុងប្រទេសនេះមិនបំពាក់ត្រឹមត្រូវនូវគ្រឿងបរិក្ខារ ដើម្បីទប់ទល់នឹងសីតុណ្ហភាពក្ដៅកើនឡើង និងអាកាសធាតុធ្ងន់ធ្ងរផ្សេងទៀត ថ្នាក់អនឡាញបានក្លាយជាជម្រើសដែលមានសុវត្ថិភាពបំផុតក្នុងអំឡុងពេលរលកកម្ដៅបច្ចុប្បន្ន ។

ចាប់តាំងពីការចាប់ផ្តើមនៃ El Nino សីតុណ្ហភាពកើនឡើងខ្ពស់រហូតដល់ ៤៤ អង្សាសេនេះបើតាមភ្នាក់ងារអាកាសធាតុរបស់ប្រទេស។

Japan Times

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version