ក្រុមហ៊ុនបច្ចេកវិទ្យាយក្សចិន Xiaomi ដាក់លក់រថយន្តអគ្គិសនីរបស់ខ្លួនលើកដំបូង​ដោយ “ត្រឹម ៣០នាទីលក់អស់ជាង ៥ម៉ឺនគ្រឿង”
Business China

ក្រុមហ៊ុនបច្ចេកវិទ្យាយក្សចិន Xiaomi ដាក់លក់រថយន្តអគ្គិសនីរបស់ខ្លួនលើកដំបូង​ដោយ “ត្រឹម ៣០នាទីលក់អស់ជាង ៥ម៉ឺនគ្រឿង”

ក្រុមហ៊ុនបច្ចេកវិទ្យាយក្សចិន Xiaomi បានដាក់បង្ហាញជាផ្លូវការនូវរថយន្តអគ្គិសនីដំបូងរបស់ខ្លួន ដែលជារថយន្តស៊េរីថ្មី Speed Ultra 7 (SU7) កាលពីយប់ថ្ងៃព្រហស្បតិ៍នៅទីក្រុងប៉េកាំង ។

 

លោក Lei Jun ស្ថាបនិក និងជានាយកប្រតិបត្តិនៃម៉ាកយីហោស្មាតហ្វូនដ៏ពេញនិយមរបស់ប្រទេសចិន បាននិយាយថា រថយន្តអគ្គិសនីដំបូងរបស់ក្រុមហ៊ុននឹងលក់ក្នុងតម្លៃពី ២១៥,៩០០ យ័នឬស្មើនឹង២៩,៨៧៤ ដុល្លារ ទៅ ៤១,៥០០ដុល្លារ នៅក្នុងប្រទេសចិនផ្ទាល់ ។ តម្លៃនេះគឺ​ ថោកជាងរថយន្ត Tesla Model 3 sedan ប្រមាណ ៤០០០ ដុល្លារដែលមានតម្លៃពី ៣៤,០០០ដុល្លារនៅក្នុងប្រទេសចិន។

 

លោក Lei Jun បាននិយាយនៅលើ Weibo កាលពីថ្ងៃពុធថា “Xiaomi ចង់បង្កើត “រថយន្តក្នុងក្តីស្រមៃដែល​មាន​រូបរាង​ល្អ​បំផុត ងាយស្រួល​បើកបរ និង​ឆ្លាត​បំផុត” ដែលអាចប្រៀបធៀបទៅនឹងរថយន្តប្រេនល្បីៗដូច P​orsche និង Tesla ។ ៣០នាទីដំបូងនៃការដាក់លក់ Xiaomi លក់រថយន្តបានលើសពី ៥០,០០០ គ្រឿង​ ។

CNN

 

Leave a Reply

Your email address will not be published. Required fields are marked *