Sony ដាក់ដំណើរការរោងចក្រថ្មីនៅប្រទេសថៃ ដែលនឹងផលិតឧបករណ៍សម្រាប់ប្រព័ន្ធជំនួយអ្នកបើកបររថយន្ត
Asia Business

Sony ដាក់ដំណើរការរោងចក្រថ្មីនៅប្រទេសថៃ ដែលនឹងផលិតឧបករណ៍សម្រាប់ប្រព័ន្ធជំនួយអ្នកបើកបររថយន្ត

​ក្រុមហ៊ុន Sony កំពុងតែបង្កើនវត្តមានរបស់ខ្លួននៅក្នុងទីផ្សារបច្ចេកវិទ្យារថយន្តជាមួយនឹងការបើកដំណើរការរោងចក្រថ្មីមួយនៅក្នុងប្រទេសថៃ។ រោងចក្រផលិតគ្រឿងបរិក្ខារដែលមានតម្លៃ ៦៦ លានដុល្លារដែលបានបើកជាផ្លូវការនៅថ្ងៃព្រហស្បតិ៍ទី ២៨ មីនា គឺជាការពង្រីកខ្សែរសង្វាក់ផលិតកម្មរបស់ Sony ដែលមានស្រាប់របស់ប្រទេសថៃ ហើយរោងចក្រថ្មីនេះនឹងផ្តោតលើការផលិតឧបករណ៍ចាប់សញ្ញារូបភាពដែលត្រូវបានរចនាឡើងជាពិសេសសម្រាប់ប្រព័ន្ធជំនួយអ្នកបើកបរ ​។

 

ការផ្លាស់ប្តូរនេះបង្ហាញពីការប្តេជ្ញាចិត្តរបស់ Sony ចំពោះទីផ្សារដែលកំពុងរីកចម្រើនសម្រាប់យានយន្តបើកដោយស្វ័យប្រវត្តិ និងមុខងារជំនួយអ្នកបើកបរកម្រិតខ្ពស់។ ឧបករណ៍ចាប់សញ្ញារូបភាពដែលផលិតក្នុងប្រទេសថៃនឹងដើរតួនាទីយ៉ាងសំខាន់ក្នុងការបើកមុខងារដូចជាការបញ្ចៀសការប៉ះទង្គិច និងផ្ដល់សញ្ញាព្រមានពីការរត់ខុសផ្លូវរបស់រថយន្ត ។

 

រោងចក្រនេះត្រូវបានគេរំពឹងថានឹងបង្កើតការងារថ្មីប្រហែល២០០០កន្លែងហើយត្រូវបានដំណើរការដោយថាមពលកកើតឡើងវិញ១០០%។ ក្រុមហ៊ុន Sony កំពុងសហការជាមួយសាកលវិទ្យាល័យក្នុងស្រុកថៃ ដើម្បីជ្រើសរើសវិស្វករនាពេលអនាគត ក្នុងគោលបំណងពង្រឹងឧស្សាហកម្ម semiconductor របស់ប្រទេស ។

Nikkei Asia

Leave a Reply

Your email address will not be published. Required fields are marked *