សាលារៀននៅកាណាដាប្តឹង Facebook និងTikTok ដោយចោទកម្មវិធីទាំងនេះថា បានរំខានដល់ការសិក្សារបស់សិស្ស
Technology USA

សាលារៀននៅកាណាដាប្តឹង Facebook និងTikTok ដោយចោទកម្មវិធីទាំងនេះថា បានរំខានដល់ការសិក្សារបស់សិស្ស

សាលារៀននៅក្នុងទីក្រុងធំ ៗ មួយចំនួនរបស់ប្រទេសកាណាដាបានដាក់ពាក្យបណ្ដឹងប្រឆាំងនឹងក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយសង្គមជាមួយនឹងពាក្យបណ្តឹងដែលអះអាងថា Facebook ក្រុមហ៊ុន TikTok របស់ ByteDance Ltd. និង Snapchat ​ និងកម្មវិធីផ្សេងទៀតកំពុងធ្វើឱ្យប៉ះពាល់ដល់សុខភាពផ្លូវចិត្ត និងការរៀនសូត្ររបស់កុមារ ។

 

សាលារៀននៅតូរ៉ុនតូ អូតាវ៉ា និងតំបន់ Peel បានដាក់ចំណាត់ការផ្លូវច្បាប់ដាច់ដោយឡែកពីគ្នាកាលពីថ្ងៃពុធ ដោយទាមទារសំណងការខូចខាតសរុបប្រហែល ៣,៣ ពាន់លានដុល្លារ ។ នៅក្នុងបណ្តឹង​អះអាងថា ក្រុមហ៊ុនបានកំណត់គោលដៅកុមារដោយចេតនាជាមួយនឹងផលិតផលដែលត្រូវបានរចនាឡើងដើម្បីបង្កើតអាកប្បកិរិយាបង្ខិតបង្ខំ ​បណ្តាលឱ្យមានការរំខាននៅក្នុងថ្នាក់រៀន និងធ្វើឱ្យកុមារកាន់តែងាយរងគ្រោះទៅនឹងការរំលោភបំពាន និងការកេងប្រវ័ញ្ចផ្លូវភេទ ។ ពាក្យបណ្ដឹងនោះបន្ថែមថា “ការប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយសង្គមទាំងនេះកំពុងបង្កឱ្យមានវិបត្តិសុខភាពផ្លូវចិត្តដល់យុវវ័យដែលមិនធ្លាប់មានពីមុនមកដោយសារឧបាយកលរបស់ផលិតផលប្រព័ន្ធផ្សព្វផ្សាយសង្គម​” ។

 

ការអះអាងស្រដៀងគ្នានេះត្រូវបានធ្វើឡើងដោយសាលារៀនរាប់រយ​នៅសហរដ្ឋអាម៉េរិក ដែលកំពុងទាមទារឱ្យក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយសង្គមបង់ប្រាក់សំណងសម្រាប់ការខូចខាតពីការញៀនលើវេទិការបស់ពួកគេរបស់ក្រុមយុវវ័យ ។

AP

Leave a Reply

Your email address will not be published. Required fields are marked *