ថៃទទួលបានភ្ញៀវទេសចរចិនជាង ២២,០០០ នាក់ត្រឹមពីរថ្ងៃដំបូងនៃកម្មវិធីលើកលែងទិដ្ឋាការ
Asia Tourism

ថៃទទួលបានភ្ញៀវទេសចរចិនជាង ២២,០០០ នាក់ត្រឹមពីរថ្ងៃដំបូងនៃកម្មវិធីលើកលែងទិដ្ឋាការ

ប្រទេសថៃរំពឹងថា នឹងទាក់ទាញការមកដល់នូវភ្ញៀវទេសចរចិនចំនួន ២,៩ លាននាក់ និងប្រាក់ចំណូលរាប់ពាន់លានដុល្លារពីការកើនឡើងនៃវិស័យទេសចរណ៍ចិន ដែលជាលទ្ធផលនៃកម្មវិធីលើកលែងទិដ្ឋាការរយៈពេលប្រាំខែ​ ដែលជាផ្នែកមួយនៃផែនការ ជួយពង្រឹងការស្ទុះងើបឡើងវិញនៃសេដ្ឋកិច្ចរបស់ប្រទេសនេះ។

 

​អ្នកដំណើរចិនជាង ២២,០០០ នាក់បានចូលមកប្រទេសថៃក្នុងរយៈពេលពីរថ្ងៃដំបូងនៃកម្មវិធីលើកលែងទិដ្ឋាការ  នេះអ្នកនាំពាក្យរដ្ឋាភិបាលលោក Chai Wacharonke បាននិយាយកាលពីថ្ងៃអាទិត្យនៅលើទំព័រហ្វេសប៊ុក​ដោយថៃរំពឹងថា នឹងទទួលបានប្រាក់ចំណូលពីទេសចរណ៍ចំនួន ១៤០,៣ ពាន់លានបាត (៣,៨ ពាន់លានដុល្លារ) ពីកម្មវិធីនេះ ។

 

ជនជាតិចិនប្រហែល ៦៥០,០០០ នាក់បានកក់សំបុត្រយន្តហោះដើម្បីធ្វើដំណើរទៅកាន់ប្រទេសថៃក្នុងខែតុលា នេះបើយោងតាម​របាយការណ៍ពីស្ថានទូតចិនប្រចាំប្រទេសថៃ ។

Bloomberg

Leave a Reply

Your email address will not be published. Required fields are marked *