សេដ្ឋវិទូបានបង្កើនការព្យាករណ៍កំណើនសេដ្ឋកិច្ចត្រីមាសទីមួយរបស់ពួកគេសម្រាប់ប្រទេសសិង្ហបុរី ដែលមានបញ្ជូលទាំងការកើនឡើងមួយផ្នែកចំពោះដំណើរទេសចរណ៍របស់ភ្ញៀវទេសចរណ៍បរទេសទៅទស្សនាការប្រគុំតន្រ្តី Eras របស់ Taylor Swift ផង។
ផលិតផលក្នុងស្រុកសរុបរបស់សិង្ហបុរីប្រហែលជានឹងកើនឡើង ២,៩% ក្នុងត្រីមាសដំបូងឆ្នាំ ២០២៤ ដែលជាការកើនឡើងក្នុងល្បឿនលឿនបំផុតក្នុងរយៈពេលប្រាំមួយត្រីមាសចុងក្រោយ នេះបើយោងតាមការប៉ាន់ស្មានរបស់ Bloomberg ។ សេដ្ឋវិទូក៏បានបង្កើនការរំពឹងទុកអំពីកំណើនសេដ្ឋកិច្ចប្រចាំឆ្នាំរបស់សឹង្ហបុរីដល់ ២,៥% ពីព្យាការណ៍ដំបូង ២,៣% សម្រាប់ឆ្នាំ ២០២៤ ។
ជើងហោះហើរទៅកាន់សិង្ហបុរីពាក់ព័ន្ធនឹងការប្រគុំតន្ត្រីកើនឡើងចំនួន ៦ ដង ។ វាផ្តល់អត្ថប្រយោជន៍ដល់បដិសណ្ឋារកិច្ច អាហារ និងភេសជ្ជៈ និងសកម្មភាពលក់រាយរបស់ប្រទេសសិង្ហបុរី នេះបើយោងតាមអ្នកសេដ្ឋកិច្ចរបស់ធនាគារ DBS Bank Ltd. ។
អ្នកសេដ្ឋកិច្ចប៉ាន់ស្មានថា ការប្រគុំតន្រ្តីនេះនឹងផ្ដល់ចំណូលបន្ថែមដល់ប្រទេសនេះប្រហែល ៣០០ លានដុល្លារទៅ ៤០០ លានដុល្លារសិង្ហបុរី ឬ ០.២ ភាគរយនៃផលិតផលក្នុងស្រុកសរុបដែលត្រូវបានគាំទ្រជាចម្បងដោយការចំណាយរបស់ភ្ញៀវទេសចរបរទេសកាន់តែខ្ពស់ ដោយមានអ្នកគាំទ្រនៅក្រៅប្រទេសមួយចំនួនធំចូលរួមការប្រគុំតន្ត្រីនៅសិង្ហបុរី” ។
Bloomberg