ជនជាតិចិនម្នាក់បោះកាក់ចូលម៉ាស៊ីនយន្តហោះ “ផ្សងសុំសេចក្ដីសុខពេលធ្វើដំណើរ”
China

ជនជាតិចិនម្នាក់បោះកាក់ចូលម៉ាស៊ីនយន្តហោះ “ផ្សងសុំសេចក្ដីសុខពេលធ្វើដំណើរ”

យោងតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់ចិនបានឱ្យដឹងថា ជើងហោះហើរមួយក្នុងប្រទេសចិនត្រូវបានពន្យារពេលជាង 4 ម៉ោងកាលពីថ្ងៃពុធ បន្ទាប់ពីអ្នកដំណើរម្នាក់បានបោះកាក់ចូលទៅក្នុងម៉ាស៊ីនយន្តហោះដើម្បីផ្សងសុំសេចក្ដីសុខ ។

 

ក្រុមហ៊ុនអាកាសចរណ៍ China Southern Airlines ជើងហោះហើរ CZ8805 ដើមឡើយគ្រោងនឹងហោះហើរពីទីក្រុង Sanya ភាគខាងត្បូងទៅកាន់ទីក្រុងប៉េកាំងនៅម៉ោងប្រហែល ១០ព្រឹកម៉ោងក្នុងស្រុកនៅថ្ងៃទី ៦ ខែមីនា ប៉ុន្តែត្រូវបានពន្យាពេលចេញដំណើររហូតដល់ម៉ោង ២:១៦ រសៀល។ ​

 

នៅក្នុងវីដេអូចែករំលែកដោយប្រព័ន្ធផ្សព្វផ្សាយរដ្ឋជាច្រើន អ្នកបម្រើលើយន្តហោះម្នាក់ត្រូវបានគេមើលឃើញថាកំពុងសួរអ្នកដំណើរម្នាក់ដែល​បានបោះកាក់ចំនួន ៨ចូលទៅក្នុងម៉ាស៊ីនយន្តហោះ ។ ​

 

ក្រុមហ៊ុនអាកាសចរណ៍បាននិយាយថា កាក់ត្រូវបានរកឃើញក្នុងអំឡុងពេលត្រួតពិនិត្យម៉ាស៊ីន ប៉ុន្តែមិនបានបញ្ជាក់ពីចំនួន​នោះទេ។ ឧប្បត្តិហេតុស្រដៀងគ្នាៗនេះ បានកើតឡើងជាច្រើនក្នុងប៉ុន្មានឆ្នាំថ្មីៗនេះនៅក្នុងប្រទេសចិន ។

CNN

Leave a Reply

Your email address will not be published. Required fields are marked *