ប្រជាជនកម្ពុជានឹងមើលឃើញព្រឹត្តិការណ៍ចន្ទគ្រាស ឬរាហូចាប់ចន្ទដ៏អស្ចារ្យនៅឆ្នាំ ២០២៥ ។
បាតុភូតនឹងកើតឡើងរយៈពេលជាង៣ម៉ោង គឺចាប់ពីម៉ោង១០និង២៨នាទីយប់ទៅ ហើយនឹងឃើញនៅទូទាំងប្រទេសកម្ពុជា នៅចន្លោះថ្ងៃទី ៧ ខែកញ្ញា ឆ្នាំ ២០២៥ នេះបើតាម Times and Date ។ ព្រឹត្តិការណ៍ចន្ទគ្រាសកើតឡើងនៅពេលដែលផែនដីស្ថិតនៅចន្លោះព្រះអាទិត្យ និងព្រះច័ន្ទ ហើយព្រះច័ន្ទត្រូវបានបាំងដោយស្រមោលផែនដី ធ្វើឱ្យព្រះច័ន្ទងងឹត ។
កម្ពុជាបានឃើញចន្ទគ្រាសលើកចុងក្រោយបង្អស់នៅឆ្នាំ២០២២ នៅថ្ងៃអង្គារ ទី៨ ខែវិច្ឆិកា ដែលពេលនោះកម្ពុជាបានជួបប្រទះនឹងចន្ទគ្រាស «ព្រះចន្ទពណ៌ក្រហម» ដែលកើតមានរយៈពេល ៣ម៉ោង ២៧នាទី។