កងទ័ពជើងទឹកកូឡុំប៊ីរឹបអូសបានគ្រឿងញៀនប្រភេទកូកាអ៊ីនជាង ៣ តោនដែលមានតម្លៃជាង ១១៣លានដុល្លារ
World

កងទ័ពជើងទឹកកូឡុំប៊ីរឹបអូសបានគ្រឿងញៀនប្រភេទកូកាអ៊ីនជាង ៣ តោនដែលមានតម្លៃជាង ១១៣លានដុល្លារ

អាជ្ញាធរបានប្រកាសពីការបង្រ្កាបបានការដឹកជញ្ជូនគ្រឿងញៀនកូកាអ៊ីនដ៏ធំបំផុតប្រចាំឆ្នាំនៅសមុទ្រការ៉ាអ៊ីប ពីប្រទេសកូឡុំប៊ី បន្ទាប់ពីកប៉ាល់យោធា និងយន្តហោះបានដេញតាមទូកលឿនដែលដឹកគ្រឿងញៀនជិតបួនតោន។

នៅក្នុងប្រតិបត្តិការរួមគ្នារវាងកងទ័ពជើងទឹកកូឡុំប៊ី កងទ័ពអាកាសកូឡុំប៊ី និងក្រុមការងារអន្តរកម្មរួមនៃបញ្ជាការភាគខាងត្បូងសហរដ្ឋអាម៉េរិក អាជ្ញាធរបានរឹបអូសបានកូកាអ៊ីនដែលមានតម្លៃជាង ១១៣ លានដុល្លារ ។

នៅពេលកងទ័ពជើងទឹកចាប់ប្រដេញក្រុមឧក្រឹដ្ឋជនបានចាប់ផ្តើមបោះកញ្ចប់គ្រឿងញៀនចូលទៅក្នុងទឹកប៉ុនប៉ងបំផ្លាញភស្តុតាង នេះបើតាមវីដេអូដែលកងទ័ពជើងទឹកបានចេញផ្សាយ ។

មានជនជាតិកូឡុំប៊ី ៣នាក់ ហុងឌូរ៉ាន់ ម្នាក់ និងវ៉េណេស៊ុយអេឡាម្នាក់ ដែលជិះទូកលឿននោះត្រូវបានឃាត់ខ្លួន ហើយការធ្វើតេស្តជាបន្តបន្ទាប់បានបញ្ជាក់ថា ទូកនោះបានផ្ទុកកូកាអ៊ីនទម្ងន់ប្រហែល ៣,៧ តោននៃគ្រឿងញៀន ។

ប្រទេសកូឡុំប៊ីជាជង្រុកផលិតប្រហែល ៦០% នៃកូកាអ៊ីនដែលត្រូវបានរកឃើញនៅលើពិភពលោក ។

AP

Leave a Reply

Your email address will not be published. Required fields are marked *