​ជប៉ុនបង្ហាញគម្រោង​តម្លៃ ៣៣ពាន់លានដុល្លារផលិតយន្តហោះដឹកអ្នកដំណើរជំនាន់ចុងក្រោយ​ “Made in Japan”
Asia Business Technology

​ជប៉ុនបង្ហាញគម្រោង​តម្លៃ ៣៣ពាន់លានដុល្លារផលិតយន្តហោះដឹកអ្នកដំណើរជំនាន់ចុងក្រោយ​ “Made in Japan”

​ប្រទេសជប៉ុនបានប្រកាសពីផែនការកាលពីថ្ងៃពុធដើម្បីអភិវឌ្ឍយន្តហោះដឹកអ្នកដំណើរជំនាន់ក្រោយដែលផលិតក្នុងស្រុកជប៉ុន ។

 

សេចក្តីថ្លែងការណ៍ក្រសួងពាណិជ្ជកម្មជប៉ុនបាននិយាយថា “វាមានសារៈសំខាន់សម្រាប់ពួកយើងក្នុងការសាងសង់យន្តហោះជំនាន់ក្រោយដោយផ្អែកលើបច្ចេកវិទ្យាដែលប្រទេសជប៉ុនមាន​ ខណៈដែលនេះក៏រួមចំណែកដល់ការកាត់បន្ថយការបញ្ចេញកាបូននៅក្នុងការដឹកជញ្ជូនតាមផ្លូវអាកាសផងដែរ” ។

 

គម្រោងវិនិយោគសរុបដែលមានតម្លៃចំនួន ៥ ពាន់ពាន់លានយ៉េន ឬស្មើនឹង៣៣ ពាន់លានដុល្លារ ​ដើម្បីសាងសង់យន្តហោះជំនាន់ក្រោយដែលប្រើថាមពលដោយអ៊ីដ្រូសែន ឬប្រភពថាមពលជំនួស ។ ការ​ប្រកាស​នេះ​ធ្វើ​ឡើង​ស្រប​ពេល​ដែល​ក្រុមហ៊ុន Boeing ព្យាយាម​ស្ដារ​ទំនុក​ចិត្ត​លើ​យន្តហោះ​របស់​ខ្លួនឡើងមកវិញ ។

 

ការជំរុញថ្មីនេះក្នុងនឹងជួយជប៉ុនឲ្យផលិតបានយន្តហោះក្នុងស្រុកដំបូងក្រោយខកខានក្នុងរយៈពេលជាងកន្លះសតវត្សមកហើយ ។ ប្រទេសជប៉ុនបានផលិតយន្តហោះពាណិជ្ជកម្មដំបូងតាំងពីក្នុងឆ្នាំ ១៩៦២ ដែលមានឈ្មោះថា YS-11 turboprop ហើយត្រូវបានបិទបញ្ឈប់ការផលិតនៅប្រហែលមួយទសវត្សរ៍ក្រោយ​ ។

 

​គម្រោងចុងក្រោយនេះនឹងចូលរួមដោយក្រុមហ៊ុនជប៉ុនជាច្រើនរួមទាំងក្រុមហ៊ុនផលិតរថយន្ត Subaru Corp., Mitsubishi Heavy និង Kawasaki Heavy Industries Ltd. និងក្រុមហ៊ុនផលិតគ្រឿងចក្រធុនធ្ងន់ IHI Corp., ទីភ្នាក់ងារអវកាសជប៉ុន ក៏ដូចជាអង្គការទាក់ទងនឹងថាមពលផងដែរ ។ Mitsubishi Heavy, Kawasaki Heavy Industries Ltd. និងក្រុមហ៊ុនផលិតផ្សេងទៀតគឺជាអ្នកផ្គត់ផ្គង់ដ៏សំខាន់ដល់ក្រុមហ៊ុន Boeing និងក្រុមហ៊ុនផលិតយន្តហោះផ្សេងទៀត រួមទាំងក្រុមហ៊ុន Airbus SE ផងដែរ។

 

Bloomberg

Leave a Reply

Your email address will not be published. Required fields are marked *