មេបញ្ជាការទ័ពអាកាសអូស្រ្តាលីអនុសេនាធិការទ័ពអាកាសលោក Darren Goldie បាននិយាយថា អ្នកបើកយន្តហោះចម្បាំងនៃកងទ័ពអាកាសអូស្ត្រាលីកំពុងត្រូវបានផ្តល់ជំនួយផ្នែកចិត្តសាស្រ្តបន្ទាប់ពីការជួបផ្ទាល់ជាមួយយន្តហោះចម្បាំងចិននៅពេលល្បាតនៅសមុទ្រចិនខាងត្បូង ។
លោក Goldie បានប្រាប់សារព័ត៌មាន ABC អូស្រ្តាលីកាលពីថ្ងៃអាទិត្យថា សុខភាពផ្លូវចិត្តរបស់អាកាសយានិក និងទាហានរបស់យើង… ទាក់ទងជាមួយអ្វីៗដូចជាការស្ទាក់ចាប់ ឬបញ្ហាប្រឈមនៅលើវិទ្យុទាក់ទង វាជារឿងសំខាន់ដែលនៅពេលដែលយើងនាំយកពួកគេមកវិញ យើងនិយាយជាមួយពួកគេអំពីបទពិសោធន៍នេះ” ។
លោកបានបន្ថែមថា ទ័ពអាកាសអូស្ត្រាលីរក្សាការជូនដំណឹងដល់អ្នកបើកយន្តហោះអំពីសេវាកម្មអ្វីខ្លះដែលអាចរកបាន ប្រសិនបើពួកគេមានបញ្ហាដោយសារបទពិសោធន៍ដែលពួកគេបានជួបប្រទះអំឡុងពេលបំពេញការងារ ។
កាលពីខែឧសភាឆ្នាំមុន ទ័ពអាកាសអូស្ត្រាលីត្រូវបានស្ទាក់ចាប់យ៉ាងគ្រោះថ្នាក់ដោយយន្តហោះយោធាចិន ដែលបានបញ្ចេញសារធាតុអាលុយមីញ៉ូម ដែលត្រូវបានបញ្ចូលទៅក្នុងម៉ាស៊ីនរបស់យន្តហោះស៊ើបការណ៍អូស្ត្រាលី P-8 ។
ប្រភព ៖ ABC Australia
By Suon Visal