ឥណ្ឌូនេស៊ីគ្រោងបង្កើត ‘ទិដ្ឋាការមាស’ ផ្ដល់ឲ្យជនបរទេស ដើម្បីទាក់ទាញអ្នកវិនិយោគបរទេស
Asia Economic

ឥណ្ឌូនេស៊ីគ្រោងបង្កើត ‘ទិដ្ឋាការមាស’ ផ្ដល់ឲ្យជនបរទេស ដើម្បីទាក់ទាញអ្នកវិនិយោគបរទេស

សេចក្តីថ្លែងការណ៍របស់ក្រសួងច្បាប់ និងសិទ្ធិមនុស្សដែលបានចែកចាយនៅថ្ងៃអាទិត្យបាននិយាយថា ប្រទេសឥណ្ឌូនេស៊ីកំពុងដាក់ចេញនូវគម្រោងទិដ្ឋាការមាស ដើម្បីទាក់ទាញបុគ្គលបរទេស និងវិនិយោគិនបរទេសក្នុងការប៉ុនប៉ងជំរុញសេដ្ឋកិច្ចជាតិរបស់ខ្លួន ។

អគ្គនាយកអន្តោប្រវេសន៍ លោក Silmy Karim បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា “ទិដ្ឋាការមាសថ្មីនេះនឹងផ្តល់ប័ណ្ណស្នាក់នៅក្នុងប្រទេសឥណ្ឌូនេស៊ីសម្រាប់ជនបរទេសរយៈពេលបន្ថែមពី ៥ ទៅ ១០ ឆ្នាំ” ។ ដើម្បីទទួលបានទិដ្ឋាការរយៈពេលប្រាំឆ្នាំតម្រូវឱ្យវិនិយោគិនត្រូវបង្កើតក្រុមហ៊ុនដែលមានតម្លៃ ២,៥ លានដុល្លារ ខណៈដែលទិដ្ឋាការរយៈពេល ១០ ឆ្នាំតម្រូវឱ្យវិនិយោគ ៥ លានដុល្លារ ។

ប្រទេសផ្សេងទៀតនៅជុំវិញពិភពលោក រួមទាំងសហរដ្ឋអាម៉េរិក អៀរឡង់ នូវែលសេឡង់ និងអេស្ប៉ាញ បានណែនាំទិដ្ឋាការមាសស្រដៀងគ្នានឹងឥណ្ឌូនេស៊ីសម្រាប់អ្នកវិនិយោគ ដោយស្វែងរកការទាក់ទាញអ្នកវិនិយោគទុន ។

Reuters

Leave a Reply

Your email address will not be published. Required fields are marked *