អ្នកវិទ្យាសាស្រ្តអំពាវនាវឱ្យបង្កើនអាយុមនុស្សដែលអាចទិញបារីដល់ ២២ ឆ្នាំ បន្ទាប់ពីការស្រាវជ្រាវថ្មីរកឃើញថា អ្នកដែលចាប់ផ្តើមជក់បារីមុនអាយុ ២០ ឆ្នាំពិបាកនឹងឈប់ជក់បារីវិញណាស់
Important Technology World

អ្នកវិទ្យាសាស្រ្តអំពាវនាវឱ្យបង្កើនអាយុមនុស្សដែលអាចទិញបារីដល់ ២២ ឆ្នាំ បន្ទាប់ពីការស្រាវជ្រាវថ្មីរកឃើញថា អ្នកដែលចាប់ផ្តើមជក់បារីមុនអាយុ ២០ ឆ្នាំពិបាកនឹងឈប់ជក់បារីវិញណាស់

អ្នកស្រាវជ្រាវបានណែនាំថា មនុស្សវ័យក្មេងគួរតែត្រូវបានហាមឃាត់មិនឱ្យទិញផលិតផលថ្នាំជក់រហូតដល់ពួកគេមានអាយុ ២២ ឆ្នាំ ការណែនាំនេះធ្វើឡើង បន្ទាប់ពីការសិក្សាបានរកឃើញថា អ្នកដែលចាប់ផ្តើមជក់បារីមុនអាយុ ២០ ឆ្នាំពិបាកនឹងឈប់ជក់បារីវិញណាស់ ។

អ្នកវិទ្យាសាស្ត្របាននិយាយថា ការកើនឡើងនៃកំណត់អាយុអប្បបរមាសម្រាប់អ្នកដែលអាចទិញផលិតផលថ្នាំជក់ដោយរដ្ឋាភិបាលនានាជុំវិញពិភពលោកអាចកាត់បន្ថយការពឹងផ្អែកជាតិនីកូទីន ។ ក្រុមមួយមកពីប្រទេសជប៉ុនបានពិនិត្យមើលអ្នកជក់បារីចំនួន ១,៣៨២ នាក់ដែលបានទៅពិនិត្យនៅគ្លីនិចផ្ដាច់បារីនៅទីក្រុងក្យូតូ ។ អ្នកជំងឺត្រូវបានបែងចែកជាពីរក្រុមអាស្រ័យលើអាយុដែលពួកគេចាប់ផ្តើមជក់បារីគឺអាយុតិចជាង 20 ឆ្នាំ ឬ 20 ឆ្នាំឡើងទៅ ។

ក្នុងចំណោមមនុស្ស ៥៥៦ ដែលចាប់ផ្តើមជក់បារីនៅមុនអាយុ ២០ ឆ្នាំ ៤៦% នៃពួកផ្ដាច់បារីដោយជោគជ័យ បើប្រៀបធៀបទៅនឹងមនុស្ស ៨២៦ នាក់ដែលចាប់ផ្តើមជក់បារីនៅអាយុ ២០ ឆ្នាំឬលើសពីនេះ ៥៦% នៃពួកគេបានផ្ដាច់បារីបានដោយជោគជ័យ ។

វេជ្ជបណ្ឌិត Koji Hasegawa នៃអង្គការមន្ទីរពេទ្យជាតិ Kyoto Medical Centre បាននិយាយថា “លទ្ធផលរបស់យើងបង្ហាញថា ការចាប់ផ្ដើមជក់បារីមុនដំបូង គឺត្រូវបានផ្សារភ្ជាប់ជាមួយនឹងការពឹងផ្អែកជាតិនីកូទីនខ្ពស់ សូម្បីតែក្នុងវ័យពេញវ័យក៏ដោយ ។

“ការសិក្សាបង្ហាញថា ការបង្កើនអាយុស្របច្បាប់ក្នុងការទិញថ្នាំជក់ដល់ ២២ ឆ្នាំឬចាស់ជាងនេះអាចនាំឱ្យមានការថយចុះនៃចំនួនអ្នកញៀនជាតិនីកូទីន និងហានិភ័យនៃផលវិបាកមិនល្អចំពោះសុខភាព” ។

យោងតាម NHS ប្រទេសអង់គ្លេស ការជក់បារីបណ្តាលឱ្យមានមនុស្សស្លាប់ប្រហែល ៧៦,០០០ នាក់ក្នុងមួយឆ្នាំ ដោយមានមនុស្សជាច្រើននាក់ទៀតរស់នៅជាមួយនឹងស្ថានភាពធ្ងន់ធ្ងរដែលបណ្តាលមកពីទម្លាប់នៃការជក់បារី ។

Bloomberg

Leave a Reply

Your email address will not be published. Required fields are marked *