អ៊ុយក្រែនដាក់គោលដៅសុំយន្តហោះចម្បាំងម្ដង ក្រោយពេលទទួលបានជោគជ័យក្នុងការផ្គត់ផ្គង់រថក្រោះពីលោកខាងលិច
Ukraine War

អ៊ុយក្រែនដាក់គោលដៅសុំយន្តហោះចម្បាំងម្ដង ក្រោយពេលទទួលបានជោគជ័យក្នុងការផ្គត់ផ្គង់រថក្រោះពីលោកខាងលិច

ទីប្រឹក្សារដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែនបាននិយាយកាលពីថ្ងៃពុធ (២៥ មករា) ថា អ៊ុយក្រែននឹងជំរុញឱ្យមានយន្តហោះចម្បាំងជំនាន់ទី ៤ របស់លោកខាងលិច ដូចជា F-16 របស់អាម៉េរិក បន្ទាប់ពីមានការផ្គត់ផ្គង់រថក្រោះប្រយុទ្ធសំខាន់ៗមក ។

គួរឱ្យដឹងដែរថាថ្មីៗនេះ អ៊ុយក្រែនបានជោគជ័យក្នុងការជម្រុញការបញ្ជូនរថក្រោះសម្រាប់កងទ័ពរបស់ខ្លួន ខណៈដែលអាល្លឺម៉ង់បានប្រកាសផែនការផ្តល់រថក្រោះធុនធ្ងន់សម្រាប់ទីក្រុងគៀវ នៅថ្ងៃពុធ ដោយបញ្ចប់ភាពជាប់គាំងផ្នែកការទូតជាច្រើនសប្តាហ៍លើបញ្ហានេះ ខណៈដែលសហរដ្ឋអាម៉េរិកក៏បានធ្វើតាមស្រដៀងគ្នានេះ។

អ៊ុយក្រែនបាននិយាយថា ប្រសិនបើយើងទទួលបានពួកគេ (យន្តហោះចម្បាំងលោកខាងលិច) គុណសម្បត្តិនៅលើសមរភូមិនឹងមានភាពធំធេង វាមិនមែនគ្រាន់តែជាយន្តហោះ F-16 ទេដែលជាយន្តហោះជំនាន់ទី 4 នេះគឺជាអ្វីដែលយើងចង់បាន ។ គួររំលឹកដែរថា កងទ័ពអាកាសរបស់អ៊ុយក្រែនមានយន្តហោះចម្បាំងសម័យសូវៀតដែលមានវ័យចំណាស់ប៉ុណ្ណោះ ។ យន្តហោះចម្បាំងនេះ ប្រើសម្រាប់បេសកកម្មស្ទាក់ចាប់ និងវាយប្រហារទីតាំងរបស់រុស្ស៊ី ។

គេបានឃើញថា ការគាំទ្រផ្នែកយោធារបស់លោកខាងលិចមានសារៈសំខាន់ណាស់សម្រាប់ទីក្រុងគៀវ ហើយបានវិវត្តន៍យ៉ាងឆាប់រហ័សក្នុងអំឡុងពេលសង្រ្គាម ។

Source : CNA

Translated by Chanratanak & Soun Visal

Leave a Reply

Your email address will not be published. Required fields are marked *