អង់គ្លេសប្រកាសអាសន្នក្រោយរងការវាយប្រហារពីសំណាក់ក្រុម Hacker របស់រុស្ស៊ី
Technology

អង់គ្លេសប្រកាសអាសន្នក្រោយរងការវាយប្រហារពីសំណាក់ក្រុម Hacker របស់រុស្ស៊ី

អង់គ្លេសបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ (26 មករា) ថា ក្រុម Hacker ដែលមានមូលដ្ឋាននៅប្រទេសរុស្ស៊ីដែលមានឈ្មោះថា Cold River បាននៅពីក្រោយយុទ្ធនាការប្រមូលព័ត៌មានដ៏ធំ ហើយបាននឹងកំពុងបន្ត វាយប្រហារគោលដៅផ្សេងៗនៅក្នុងរដ្ឋាភិបាល នយោបាយ វិស័យអប់រំ ការពារជាតិ សារព័ត៌មាន និងសកម្មភាពផ្សេងៗ ។

នៅក្នុងការណែនាំមួយរបស់មជ្ឈមណ្ឌលសន្តិសុខតាមអ៊ីនធឺណិតជាតិ (NCSC) ដែលជាផ្នែកមួយនៃទីភ្នាក់ងារស៊ើបការណ៍សម្ងាត់ GCHQ របស់ចក្រភពអង់គ្លេស បាននិយាយថា Cold River ស្រាវជ្រាវគោលដៅរបស់ខ្លួន និងក្លែងបន្លំមនុស្សជុំវិញពួកគេដោយប្រើអាសយដ្ឋានអ៊ីមែលក្លែងក្លាយ និងជាទម្រង់ប្រព័ន្ធផ្សព្វផ្សាយសង្គមផ្សេងៗ។

ហើយស្ថានទូតរុស្ស៊ីនៅទីក្រុងឡុងដ៍ និងទីក្រុងវ៉ាស៊ីនតោន មិនបានឆ្លើយតបភ្លាមៗចំពោះសំណើតាមអ៊ីមែលសម្រាប់ការធ្វើអត្ថាធិប្បាយអំពីការអត្ថាធិប្បាយរបស់ NCSC នោះទេ ព្រោះទីប្រឹក្សាមិនបានចាត់ទុកការវាយប្រហារតាមប្រព័ន្ធឌីជីថលនេះត្រូវបានបញ្ជាដោយផ្ទាល់ដោយរដ្ឋាភិបាលរុស្ស៊ីនោះទេ ។

Source : CNA

Translated by Chanratanak & Soun Visal

Leave a Reply

Your email address will not be published. Required fields are marked *