អ៊ុយក្រែនដង្ហោយរកមីស៊ីលការពារដែនអាកាសបន្ថែម ខណៈរុស្ស៊ីកំពុងបង្កើនការវាយប្រហារលើបណ្ដាញថាមពលរបស់អ៊ុយក្រែន
Rusia Ukraine War

អ៊ុយក្រែនដង្ហោយរកមីស៊ីលការពារដែនអាកាសបន្ថែម ខណៈរុស្ស៊ីកំពុងបង្កើនការវាយប្រហារលើបណ្ដាញថាមពលរបស់អ៊ុយក្រែន

ប្រធានាធិបតីអ៊ុយក្រែនបានអះអាងថា រុស្ស៊ីអាចបំផ្លាញរោងចក្រថាមពលដ៏សំខាន់មួយ ដែលបម្រើដល់ទីក្រុងគៀវដោយសារតែអ៊ុយក្រែន អស់មីស៊ីលការពារដែនអាកាស។

នេះបើតាមការថ្លែងទៅកាន់សារព័ត៌មានអាម៉េរិក PBS នៅថ្ងៃអង្គារទី ១៦ មេសា ការអត្ថាធិប្បាយរបស់លោក ហ្សេលេនស្គី ធ្វើឡើងបន្ទាប់ពីរដ្ឋាភិបាលរបស់គាត់បានអំពាវទៅកាន់សម្ពន្ធមិត្តរបស់ខ្លួនអំពីការខ្វះខាតប្រព័ន្ធការពារដែនអាកាស ។ អ៊ុយក្រែនកំពុងអំពាវនាវរកគ្រាប់រំសេវ ខណៈរុស្ស៊ីបង្កើនការវាយប្រហារលើហេដ្ឋារចនាសម្ព័ន្ធរបស់ខ្លួន។

អ៊ុយក្រែនបាននឹងកំពុងតស៊ូដើម្បីបញ្ចុះបញ្ចូលសម្ពន្ធមិត្តលោកខាងលិចឱ្យបញ្ជូនប្រព័ន្ធការពារដែនអាកាសបន្ថែមទៀត ។ ខណៈខ្លួនកំពុងត្រូវបានរុស្ស៊ីបង្កើនការវាយប្រហារលើហេដ្ឋារចនាសម្ព័ន្ធអគ្គិសនីរបស់ប្រទេសនេះក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ។ រលកនៃការវាយប្រហារនេះគឺជាលើកទីពីរហើយដែលរុស្សីបើកការវាយប្រហារទៅលើប្រព័ន្ធថាមពលរបស់អ៊ុយក្រែន ចាប់តាំងពីការឈ្លានពានកាលពីជាងពីរឆ្នាំមុន។

ទីក្រុងម៉ូស្គូនិយាយថា ការវាយប្រហារនេះមានគោលបំណងធ្វើឱ្យអាប់ឱនដល់សមត្ថភាពប្រយុទ្ធរបស់អ៊ុយក្រែន និងជាការសងសឹកចំពោះការវាយប្រហារនាពេលថ្មីៗនេះនៅក្នុងទឹកដីរុស្ស៊ី។

Al Jazeera

Leave a Reply

Your email address will not be published. Required fields are marked *