លោកបៃដិន ស្នើ​ឱ្យ​ដំឡើង​ពន្ធ​​​៣ដងលើ​ដែក និងអាលុយមីញ៉ូម​របស់​ចិន ដើម្បីគាំទ្រក្រុមហ៊ុនអាម៉េរិក
China USA

លោកបៃដិន ស្នើ​ឱ្យ​ដំឡើង​ពន្ធ​​​៣ដងលើ​ដែក និងអាលុយមីញ៉ូម​របស់​ចិន ដើម្បីគាំទ្រក្រុមហ៊ុនអាម៉េរិក

ប្រធានាធិបតីអាម៉េរិក បៃដិន អំពាវនាវឱ្យមានការដំឡើងពន្ធ​លើផលិតផលដែកថែប និងអាលុយមីញ៉ូមរបស់ចិន ដែលជាផ្នែកមួយ​ដើម្បីពង្រឹងទីផ្សារដែករបស់ក្រុមហ៊ុនអាម៉េរិក​ ។

 

នៅក្នុងដំណើរទស្សនកិច្ចទៅកាន់ទីក្រុង Pittsburgh នៅថ្ងៃពុធ លោក បៃដិន នឹងស្នើពន្ធថ្មីចំនួន ២៥% លើផលិតផលដែកថែប និងអាលុយមីញ៉ូមរបស់ចិនមួយចំនួន ដែលជាផ្នែកមួយនៃការពិនិត្យឡើងវិញដែលកំពុងបន្ត ខណៈដែលសហរដ្ឋអាម៉េរិកក៏ចាប់ផ្តើមការស៊ើបអង្កេតជាផ្លូវការនៅក្នុងឧស្សាហកម្មផលិតកប៉ាល់របស់ប្រទេសចិនផងដែរ ។ ​បច្ចុប្បន្ននេះ ពន្ធជាមធ្យមលើដែកថែប និងអាលុយមីញ៉ូម​គឺ ៧,៥ ភាគរយ ។

 

​អាម៉េរិកបានធ្វើការនាំចូលដែកថែប និងអាលុយមីញ៉ូមរបស់ចិនសរុបប្រហែល ១,៧ ពាន់លានដុល្លារក្នុងឆ្នាំ ២០២៣។​

Bloomberg 

 

Leave a Reply

Your email address will not be published. Required fields are marked *