ក្រុមហ៊ុនរថយន្តចិន BYD អាចបាត់បង់តំណែងជាក្រុមហ៊ុនរថយន្តអគ្គិសនីកំពូលរបស់ពិភពលោក ក្រោយប្រកាសពីការធ្លាក់ចុះការលក់រថយន្តនៅត្រីមាសទី១ឆ្នាំ ២០២៤
Business China

ក្រុមហ៊ុនរថយន្តចិន BYD អាចបាត់បង់តំណែងជាក្រុមហ៊ុនរថយន្តអគ្គិសនីកំពូលរបស់ពិភពលោក ក្រោយប្រកាសពីការធ្លាក់ចុះការលក់រថយន្តនៅត្រីមាសទី១ឆ្នាំ ២០២៤

BYD ដែលជាក្រុមហ៊ុនផលិតរថយន្តអគ្គិសនី (EV) ដ៏ធំបំផុតរបស់ប្រទេសចិនបានរាយការណ៍ថា ការលក់នៅត្រីមាសទី ១ ឆ្នាំ ២០២៤ បានធ្លាក់ចុះ ៤៣% បើធៀបនឹងត្រីមាសទី ៤ ឆ្នាំ ២០២៣ ដែលអាចមានន័យថា BYD នឹងប្រគល់តំណែងជាអ្នកលក់រថយន្ត EV ដ៏ធំបំផុតរបស់ពិភពលោកទៅឱ្យក្រុមហ៊ុន Tesla បន្ទាប់ពីបានគ្រប់គ្រង់តំណែងនេះកាលពីចុងឆ្នាំមុន។

ក្រុមហ៊ុន BYD បានលក់រថយន្តអគ្គិសនីចំនួន ៣០០,១១៤ គ្រឿងនៅក្នុងត្រីមាសទីមួយនៃឆ្នាំនេះ នេះបើតាមរបាយការណ៍របស់ BYD នៅក្នុងឯកសារទៅកាន់ផ្សារហ៊ុន Shenzhen កាលពីថ្ងៃច័ន្ទ ។ តែការលក់នៅត្រីមាសទីមួយឆ្នាំនេះបានកើនឡើង ១៣,៤% ធៀបនឹងពេលដូចគ្នាកាលពីឆ្នាំមុន។

ប៉ុន្តែការធ្លាក់ចុះប្រចាំត្រីមាសអាចមានន័យថា Tesla នឹងយកមកវិញនូវតំណែងលក់រថយន្តកំពូលរបស់ខ្លួនមក ដោយផ្អែកលើការព្យាករណ៍របស់ Visible Alpha ថាក្រុមហ៊ុន Tesla លក់រថយន្តបានចំនួន ៤៥៨,៥០០គ្រឿងក្នុងត្រីមាសទី១ឆ្នាំនេះគិតត្រឹមថ្ងៃទី 31 ខែមីនា ។ Tesla គ្រោងនឹងរាយការណ៍ពីការលក់ត្រីមាសទីមួយនៅថ្ងៃពុធស្អែក ។

ការដែល Tesla យកមកវិញនូវតំណែងកំពូលនៃការលក់បង្ហាញពីភាពខ្លាំងជាសាកលរបស់ខ្លួននឹងមិនងាយប្រឈមមុខនឹងការធ្លាក់ចុះឡើយ ជាពិសេសដោយសារតែក្រុមហ៊ុនទាំងពីររំពឹងថានឹងមានការធ្លាក់ចុះនៃកំណើនការលក់រថយន្តអគ្គីសនីក្នុងប្រទេសចិននៅឆ្នាំនេះ ។ វាក៏បង្ហាញផងដែរថាភាពលេចធ្លោក្នុងរយៈពេលខ្លីរបស់ BYD បានធ្វើតាមពីការកាត់បន្ថយតម្លៃរថយន្តក្នុងស្រុក ។

Reuters

Leave a Reply

Your email address will not be published. Required fields are marked *