អាម៉េរិករៀបចំដាក់ទណ្ឌកម្មបណ្តាញក្រុមហ៊ុនដែលជួយដល់ការផលិតបន្ទះឈីបឲ្យក្រុមហ៊ុនបច្ចេកវិទ្យាយក្សចិន Huawei
Business China USA

អាម៉េរិករៀបចំដាក់ទណ្ឌកម្មបណ្តាញក្រុមហ៊ុនដែលជួយដល់ការផលិតបន្ទះឈីបឲ្យក្រុមហ៊ុនបច្ចេកវិទ្យាយក្សចិន Huawei

ទីភ្នាក់ងារព័ត៌មាន Bloomberg បានរាយការណ៍កាលពីថ្ងៃពុធថា រដ្ឋបាលលោក បៃដិនកំពុងពិចារណាដាក់បញ្ជូលក្រុមហ៊ុន semiconductor របស់ចិនមួយចំនួនដែលមានទំនាក់ទំនងជាមួយក្រុមហ៊ុន Huawei Technologies Co ចូលទៅក្នុងបញ្ជីខ្មៅ នៅក្នុងការបន្តធ្វើទុក្ខបុកម្នេញលើក្រុមហ៊ុនបច្ចេកវិទ្យាយក្សចិនបន្ថែមក្រោយក្រុមហ៊ុននេះមានសមត្ថភាពផលិតបន្ទះឈីបដាក់ក្នុងទូរសព្ទជំនាន់ថ្មីរបស់ខ្លួន ។

របាយការណ៍បាននិយាយថាក្រុមហ៊ុនដែលអាចត្រូវបានចុះក្នុងបញ្ជីខ្មៅរួមមានក្រុមហ៊ុនផលិតបន្ទះឈីប Qingdao Si’En ក្រុមហ៊ុន SwaySure និង Shenzhen Pensun Technology Co ដោយបន្ថែមថាមន្ត្រីសហរដ្ឋអាម៉េរិកក៏កំពុងថ្លឹងថ្លែងទណ្ឌកម្មលើក្រុមហ៊ុនផលិតបន្ទះឈីបអង្គចងចាំ ChangXin Memory Technologies ផងដែរ ។

រដ្ឋាភិបាលសហរដ្ឋអាម៉េរិកក៏កំពុងបង្កើនការដាក់សម្ពាធលើសម្ពន្ធមិត្តរបស់ខ្លួនរួមមានហូឡង់ អាល្លឺម៉ង់ កូរ៉េខាងត្បូង និងជប៉ុន ឱ្យរឹតបន្តឹងបន្ថែមទៀតលើការចូលប្រើប្រាស់បច្ចេកវិទ្យា semiconductor របស់ប្រទេសចិន ។ Huawei គឺជាក្រុមហ៊ុនមួយក្នុងចំណោមក្រុមហ៊ុនដែលជាបេះដូងនៃយុទ្ធនាការរបស់ទីក្រុងប៉េកាំងក្នុងការកាត់បន្ថយការពឹងផ្អែកលើបច្ចេកវិទ្យារបស់លោកខាងលិច។

Bloomberg 

Leave a Reply

Your email address will not be published. Required fields are marked *