ប្រធានាធិបតីវៀតណាមប្រកាសលាលែងចេញពីតំណែងជាផ្លូវការ
Asia

ប្រធានាធិបតីវៀតណាមប្រកាសលាលែងចេញពីតំណែងជាផ្លូវការ

បក្សកុម្មុយនិស្តវៀតណាមនៅថ្ងៃពុធនេះបានទទួលយកការលាលែងពីតំណែងរបស់លោកប្រធានាធិបតី Vo Van Thuong ដែលរដ្ឋាភិបាលបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយដោយលើកឡើងពីចំណុចខ្វះខាតដែលជាសញ្ញានៃភាពចលាចលនយោបាយដែលអាចប៉ះពាល់ដល់ទំនុកចិត្តរបស់អ្នកវិនិយោគបរទេសនៅក្នុងប្រទេស ។

 

រដ្ឋាភិបាលបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា លោក Vo Van Thuong បានបំពានច្បាប់របស់គណបក្ស ដោយបន្ថែមថា “ចំណុចខ្វះខាតទាំងនោះបានជះឥទ្ធិពលអវិជ្ជមានដល់មតិសាធារណៈ ប៉ះពាល់ដល់កេរ្តិ៍​ឈ្មោះរបស់បក្ស រដ្ឋ និងគាត់ផ្ទាល់ ។

 

គណៈកម្មាធិការមជ្ឈិមបក្សបក្សកុម្មុយនិស្តវៀតណាម ដែលជាស្ថាប័នធ្វើការសម្រេចចិត្តកំពូលក្នុងប្រទេសវៀតណាម បានអនុម័តលើការលាលែងរបស់លោក Thuong ប្រហែលមួយឆ្នាំបន្ទាប់ពីការបោះឆ្នោតឲ្យគាត់ឡើងកាន់តំណែង ។​

 

ការចាកចេញរបស់លោក Thuong កើតឡើងប៉ុន្មានថ្ងៃបន្ទាប់ពីមន្ត្រីម្នាក់ត្រូវបានចាប់ខ្លួនពីបទពុករលួយអំឡុងពេលដែលគាត់បម្រើការជាមួយលោក Thuong ជាប្រធានបក្សនៅខេត្ត Quang Ngai មួយទសវត្សរ៍មុន។

Reuters

Leave a Reply

Your email address will not be published. Required fields are marked *