អតីតប្រធានាធិបតីរុស្ស៊ីលោក Dmitry Medvedev និយាយថា មានតែអាវុធនុយក្លេអ៊ែររបស់រុស្ស៊ីទេ ដែលរារាំងលោកខាងលិចមិនឱ្យប្រកាសសង្គ្រាមជាមួយរុស្ស៊ី
War

អតីតប្រធានាធិបតីរុស្ស៊ីលោក Dmitry Medvedev និយាយថា មានតែអាវុធនុយក្លេអ៊ែររបស់រុស្ស៊ីទេ ដែលរារាំងលោកខាងលិចមិនឱ្យប្រកាសសង្គ្រាមជាមួយរុស្ស៊ី

អាវុធនុយក្លេអ៊ែររបស់រុស្ស៊ី និងច្បាប់ដែលទីក្រុងម៉ូស្គូបានដាក់ចេញសម្រាប់ការប្រើប្រាស់ គឺជាកត្តាតែមួយគត់ដែលរារាំងលោកខាងលិចមិនឱ្យចាប់ផ្តើមសង្រ្គាមជាមួយរុស្ស៊ី នេះបើតាមសំដីសម្ពន្ធមិត្តកំពូលរបស់ប្រធានាធិបតី វ្ល៉ាឌីមៀរ ពូទីន បាននិយាយនៅក្នុងអត្ថបទមួយដែលបានចេញផ្សាយកាលពីថ្ងៃអាទិត្យ ។

អតីតប្រធានាធិបតីរុស្ស៊ីលោក Dmitry Medvedev ដែលបច្ចុប្បន្នជាអនុប្រធានក្រុមប្រឹក្សាសន្តិសុខរបស់រុស្ស៊ី ក៏បាននិយាយផងដែរថា ទីក្រុងម៉ូស្គូនឹងបន្តសង្រ្គាមរបស់ខ្លួនក្នុងប្រទេសអ៊ុយក្រែន រហូតដល់ “របបហ្វាស៊ីសនិយមដ៏គួរឱ្យស្អប់ខ្ពើម” នៅក្នុងទីក្រុងគៀវត្រូវបានដកចេញ ហើយប្រទេសនេះត្រូវបានគ្មានយោធាទាំងស្រុង ។

គាត់បានសរសេរនៅក្នុងអត្ថបទមួយសម្រាប់កាសែត Rossiiskaya Gazetaថា “តើលោកខាងលិចត្រៀមខ្លួនរួចជាស្រេចដើម្បីប្រកាសសង្រ្គាមពេញលេញប្រឆាំងនឹងយើង រួមទាំងសង្រ្គាមនុយក្លេអ៊ែរដែលស្ថិតនៅលើកណ្ដាប់ដៃរបស់ទីក្រុងគៀវដែរឬទេ?” ។

“រឿងតែមួយគត់ដែលរារាំងសត្រូវរបស់យើងនៅថ្ងៃនេះគឺការយល់ដឹងថាប្រទេសរុស្ស៊ីនឹងត្រូវបានដឹកនាំដោយមូលដ្ឋានគ្រឹះនៃគោលនយោបាយរដ្ឋស្តីពីការទប់ស្កាត់នុយក្លេអ៊ែរ ។ ហើយក្នុងករណីមានការគំរាមកំហែងពិតប្រាកដកើតឡើងវានឹងធ្វើសកម្មភាពលើពួកគេ” ។

លោកពូទីន និងមន្ត្រីជាន់ខ្ពស់ផ្សេងទៀតរបស់រុស្ស៊ីបាននិយាយម្តងហើយម្តងទៀតថា គោលនយោបាយរបស់រុស្ស៊ីស្តីពីអាវុធនុយក្លេអ៊ែរកំណត់ថាពួកគេអាចប្រើប្រាស់បានប្រសិនបើមានការគំរាមកំហែងដល់បូរណភាពទឹកដី ។

យោងតាមអ្នកជំនាញបានឱ្យដឹងថា ប្រទេសរុស្ស៊ីមានឃ្លាំងអាវុធនុយក្លេអ៊ែរដ៏ធំបំផុតរបស់ពិភពលោក ជាមួយនឹងក្បាលគ្រាប់ជិត 6,000 គ្រាប់ ។

ប្រភព ៖​ Reuters

Translate by VISAL

Leave a Reply

Your email address will not be published. Required fields are marked *