រុស្ស៊ីបាញ់មីស៊ីលជាច្រើនគ្រាប់ទៅលើទីក្រុងជាច្រើនរបស់អ៊ុយក្រែន
Ukraine War

រុស្ស៊ីបាញ់មីស៊ីលជាច្រើនគ្រាប់ទៅលើទីក្រុងជាច្រើនរបស់អ៊ុយក្រែន

ទីក្រុងជាច្រើនរបស់អ៊ុយក្រែនត្រូវបានរងការវាយប្រហារពីមីស៊ីលរុស្ស៊ី ដែលជាការវាយប្រហារដ៏ធំបំផុតចាប់តាំងពីការធ្វើសង្គ្រាមមក។ យ៉ាងហោចណាស់មនុស្ស៣នាក់ដោយរួមទាំងមានក្មេងស្រីអាយុ១៤ឆ្នាំម្នាក់ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យបន្ទាប់ពីមានការផ្ទុះនៅក្នុងរដ្ឋធានីគៀវ នេះបើតាមសម្តីចៅហ្វាយក្រុងលោកVataliy Klitschkoបានមានប្រសាសន៍។

ការផ្ទុះឡើងនេះត្រូវបានគេឮនៅពាសពេញនៅក្នុងទីក្រុង Kharkiv Odes Lviv និង Zhytomyr។ ទាហានអ៊ុយក្រែនបាននិយាយថាមីស៊ីល៦៩គ្រាប់ដែលត្រូវបានប្រើប្រាស់ក្នុងការវាយប្រហារនេះដោយប្រព័ន្ធការពារដែនអាកាសបានបាញ់ទម្លាក់អស់៥៤គ្រាប់ផងដែរ។

ថ្មីៗនេះ ទីប្រឹក្សាប្រធានាធិបតីលោក Mykhailo Podolyak បាននិយាយថាមានមីស៊ីលប្រមាណជាង ១២០គ្រាប់ត្រូវបានវាយប្រហារទៅលើរចនាសម្ព័ន្ធស៊ីវិល។

BBC NEWS

TRANSLATED BY CHANRATANAK

Leave a Reply

Your email address will not be published. Required fields are marked *