យោធាអាម៉េរិកនិយាយថា យន្តហោះចម្បាំងរបស់ចិនបានហោះចូលមកជិតយន្តហោះយោធាអាម៉េរិកក្នុងចម្ងាយតែ ៣ ម៉ែត្រប៉ុណ្ណោះ នៅពេលយន្តហោះខ្លួនកំពុងហោះល្បាតក្នុងសមុទ្រចិនខាងត្បូង
China USA

យោធាអាម៉េរិកនិយាយថា យន្តហោះចម្បាំងរបស់ចិនបានហោះចូលមកជិតយន្តហោះយោធាអាម៉េរិកក្នុងចម្ងាយតែ ៣ ម៉ែត្រប៉ុណ្ណោះ នៅពេលយន្តហោះខ្លួនកំពុងហោះល្បាតក្នុងសមុទ្រចិនខាងត្បូង

យោធាអាម៉េរិកបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា យន្តហោះយោធាចិនមួយគ្រឿងបានចូលមកក្នុងចម្ងាយ 10 ហ្វីត (3 ម៉ែត្រ) នៃយន្តហោះកងទ័ពអាកាសសហរដ្ឋអាម៉េរិកនៅក្នុងសមុទ្រចិនខាងត្បូងកាលពីសប្តាហ៍មុន ហើយបានបង្ខំឱ្យយោធាអាម៉េរិចគេចខ្លួនដើម្បីជៀសវាងការប៉ះទង្គិចគ្នានៅក្នុងដែនអាកាសអន្តរជាតិ។

យោធាអាម៉េរិកបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ឧបទ្ទវហេតុបានកើតឡើងរវាងយន្តហោះចម្បាំង J-11 របស់កងទ័ពជើងទឹកចិន និងយន្តហោះ RC-135 របស់កងទ័ពអាកាសសហរដ្ឋអាម៉េរិក បានកើតឡើងកាលពីថ្ងៃទី 21 ខែធ្នូ ។

យោធាអាម៉េរិកបានបន្ថែមថា “យើងរំពឹងថាប្រទេសទាំងអស់នៅក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិកនឹងប្រើប្រាស់ដែនអាកាសអន្តរជាតិដោយសុវត្ថិភាព និងស្របតាមច្បាប់អន្តរជាតិ” ។

អ្នកនាំពាក្យយោធាអាម៉េរិក បាននិយាយថា យន្តហោះរបស់ចិន បានចូលមកក្នុងចម្ងាយ ១០ហ្វីតពីស្លាបយន្តហោះ ដែលបណ្តាលឱ្យយន្តហោះអាម៉េរិក ធ្វើគេចខ្លួនដើម្បីកុំឲ្យមានគ្រោះថា្នក់ ។

កន្លងមក ចិនបាននិយាយថា អាម៉េរិកបញ្ជូននាវា និងយន្តហោះចម្បាំងចូលសមុទ្រចិនខាងត្បូងគឺមិនល្អសម្រាប់សន្តិភាពទេ ។ យន្តហោះ និងនាវាចម្បាំងរបស់យោធាអាម៉េរិកតែងតែធ្វើប្រតិបត្តិការឃ្លាំមើល និងធ្វើដំណើរឆ្លងកាត់តំបន់នេះ ។

ប្រទេសចិនបានទាមទារតំបន់ដ៏ធំនៃសមុទ្រចិនខាងត្បូង ដែលត្រួតលើគ្នាជាមួយតំបន់សេដ្ឋកិច្ចផ្តាច់មុខរបស់វៀតណាម ម៉ាឡេស៊ី ប្រ៊ុយណេ ឥណ្ឌូនេស៊ី និងហ្វីលីពីន ។

Department of Defense

ប្រភព ៖ Reuters

Translate by VISAL

Leave a Reply

Your email address will not be published. Required fields are marked *