រុស្ស៊ីបន្តយុទ្ធនាការវាយប្រហារលើទីក្រុង Donetsk កាន់តែខ្លាំង ស្របពេលដែលអ៊ុយក្រែនទាមទារចង់បានយន្តហោះចម្បាំងពីលោកខាងលិច
War

រុស្ស៊ីបន្តយុទ្ធនាការវាយប្រហារលើទីក្រុង Donetsk កាន់តែខ្លាំង ស្របពេលដែលអ៊ុយក្រែនទាមទារចង់បានយន្តហោះចម្បាំងពីលោកខាងលិច

ក្រុមកងកម្លាំងរុស្ស៊ីបានបន្តការវាយប្រហារកាន់តែខ្លាំងឡើងដើម្បីដណ្តើមយកទឹកដីនៅក្នុងខេត្ត Donetsk ភាគខាងកើតរបស់ប្រទេសអ៊ុយក្រែន ដោយផ្តោតលើទីក្រុង Bakhmut ដែលស្ថិតនៅភាគខាងជើងនៃខេត្តនេះ។ ទន្ទឹមនឹងនេះផងដែរ រដ្ឋាភិបាលរបស់ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀរ ហ្សេលេនស្គី កំពុងបញ្ចុះបញ្ចូលយ៉ាងលំបាកសម្រាប់ប្រទេសជិតខាង និងសម្ពន្ធមិត្តលោកខាងលិចមួយចំនួន ដើម្បីឱ្យផ្គត់ផ្គង់យន្តហោះចម្បាំង ដែលខ្លួនអាចប្រើប្រាស់ដើម្បីឆ្លើយតបនឹងការរីកចម្រើនរបស់រុស្ស៊ី។ ប៉ុន្តែ វាត្រូវចំណាយពេលជាច្រើនខែសម្រាប់អ៊ុយក្រែនក្នុងការស្នើសុំយកយន្តហោះចម្បាំងឱ្យបានឆាប់រហ័សជាងនេះ ដោយសារតែប្រទេសលោកខាងលិចទើបតែសន្យាថានឹងផ្តល់រថក្រោះឱ្យទៅអ៊ុយក្រែនកាលពីពេលថ្មីៗនេះនោះទេ។

បន្ទាប់ពីជួបជាមួយរដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែនលោក Oleksii Reznikov នៅទីក្រុងប៉ារីសមក រដ្ឋមន្ត្រីការពារជាតិបារាំងលោក Sebastien Lecornu បាននិយាយថា “ខ្លួនមិនមានការហាមឃាត់ទេ” ចំពោះការផ្គត់ផ្គង់យន្តហោះចម្បាំងឱ្យទៅទីក្រុងគៀវនោះ ។ ហើយគួរឱ្យដឹងថា រហូតមកដល់ពេលនេះ សហរដ្ឋអាម៉េរិក និងអង់គ្លេសបានច្រានចោលគំនិតនេះ ប៉ុន្តែពួកគេបានបង្ហាញពីឆន្ទៈរបស់ពួកគេក្នុងការបន្តការគាំទ្រផ្នែកយោធាដល់អ៊ុយក្រែន ដែលកងកម្លាំងរុស្ស៊ីបានឈ្លានពានកាលពីខែកុម្ភៈ ឆ្នាំ 2022 កន្លងទៅ នៅក្នុងអ្វីដែលទីក្រុងម៉ូស្គូហៅថា “ប្រតិបត្តិការយោធាពិសេស” ដើម្បីការពារសន្តិសុខរុស្ស៊ី និងវាគ្មិនរុស្ស៊ី។ដោយ ការលុកលុយនេះបានសម្លាប់ជនស៊ីវិលរាប់ពាន់នាក់ មនុស្សរាប់លាននាក់ត្រូវបានរងរបួស និងធ្វើឱ្យទីក្រុងជាច្រើនបានខូតខាតជាខ្លាំងផងដែរ។

Source: Reuters

Translated by Chanratanak

Leave a Reply

Your email address will not be published. Required fields are marked *