សកម្មភាពរោងចក្រនៅអាស៊ីមានការធ្លាក់ចុះជាលំដាប់ ទោះបីជាប្រទេសចិនកំពុងបើកប្រទេសឡើងវិញក៏ដោយ
Asia Economic

សកម្មភាពរោងចក្រនៅអាស៊ីមានការធ្លាក់ចុះជាលំដាប់ ទោះបីជាប្រទេសចិនកំពុងបើកប្រទេសឡើងវិញក៏ដោយ

ការស្ទង់មតិមួយបានបង្ហាញកាលពីថ្ងៃពុធថា សកម្មភាពរោងចក្រនៅអាស៊ីបានធ្លាក់ចុះក្នុងខែមករា ដោយសារការជំរុញពីការបើកដំណើរការឡើងវិញនៃ COVID-19  របស់ចិនមិនទាន់អាចទូទាត់សងនូវការធ្លាក់ចុះនៃកំណើនសេដ្ឋកិច្ចរបស់សហរដ្ឋអាម៉េរិក និងអឺរ៉ុបនៅឡើយទេ។ដោយ ការស្ទង់មតិរបស់វិស័យឯកជនបានបង្ហាញថា សកម្មភាពរោងចក្ររបស់ប្រទេសចិនបានធ្លាក់ចុះបន្តិចម្តងៗនៅក្នុងខែមករា បន្ទាប់ពីទីក្រុងប៉េកាំងបានដកវិធានការទប់ស្កាត់ COVID-19 ដ៏តឹងតែងកាលពីចុងឆ្នាំមុន។

គួរឱ្យដឹងដែរថា ការស្ទាបស្ទង់មតិនេះបានបង្ហាញថា ការបន្ទន់សម្ពាធតម្លៃធាតុចូលក៏បានផ្តល់នូវសញ្ញាវិជ្ជមានដំបូងសម្រាប់អាស៊ី ជាមួយនឹងល្បឿននៃការចុះថយនៃទិន្នផលនៅក្នុងប្រទេសជប៉ុន និងកូរ៉េខាងត្បូងផងដែរ។ ប៉ុន្តែ អ្នកវិភាគមួយចំនួនបាននិយាយថា វាមិនមានភាពប្រាកដប្រជាទេថាតើអាស៊ីអាចទប់ទល់នឹងផលប៉ះពាល់ពីការធ្លាក់ចុះនៃតម្រូវការពិភពលោក និងអតិផរណាខ្ពស់ខ្លាំងនេះបានដែរឬទេ?

ចំណែកឯ លោក Toru Nishima ប្រធានសេដ្ឋវិទូនៅវិទ្យាស្ថានស្រាវជ្រាវ Dai-ichi Life ក្នុងទីក្រុងតូក្យូបាននិយាយថា ការធ្លាក់ចុះដ៏អាក្រក់បំផុតរបស់អាស៊ីគឺនៅពីក្រោយ ទស្សនវិស័យដែលត្រូវបានបិទបាំងដោយភាពទន់ខ្សោយនៃទិសដៅនាំចេញសំខាន់ៗដូចជាសហរដ្ឋអាម៉េរិក និងអឺរ៉ុបជាដើម ។ គួររំលឹកដែរថា ជាមួយនឹងការងើបឡើងវិញពី COVID-19 ដែលកំពុងដំណើរការនេះ សេដ្ឋកិច្ចអាស៊ីត្រូវការកំណើនថ្មីដ៏ស្ថិរភាពនិងរឹងមាំមួយ ប៉ុន្តែ រហូតមកដល់ពេលនេះ មិនទាន់មានកំណើនអ្វីនោះទេ។

Source : Reuters

Translated by Chanratanak

Leave a Reply

Your email address will not be published. Required fields are marked *