Asia

មហាសេដ្ឋី​អចលនទ្រព្យវៀតណាម​ត្រូវ​តុលាការកាត់ទោស​ប្រហារជីវិត​ក្នុង​សំណុំរឿង​ឆបោកដែលមាន​តម្លៃជាង ​១២​ពាន់​លាន​ដុល្លារ​

ប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានរាយការណ៍ថា តុលាការវៀតណាមបានកាត់ទោសប្រហារជីវិតមហាសេដ្ឋីអចលនទ្រព្យលោកស្រី Truong My Lan កាលពីថ្ងៃព្រហស្បតិ៍ ជុំវិញការជាប់ពាក់ព័ន្ធរបស់លោកស្រីនៅក្នុងរឿងក្តីក្លែងបន្លំហិរញ្ញវត្ថុចំនួន ៣០៤ ពាន់ពាន់លានដុង (១២,៤៦ ពាន់លានដុល្លារ) ដែលជាកំណត់ត្រាក្លែងបន្លំហិរញ្ញវត្ថុដ៏ធំបំផុតរបស់ប្រទេសនេះ ។

 

ការកាត់ក្តីដែលបានចាប់ផ្តើមនៅថ្ងៃទី ៥ ខែមីនា និងបញ្ចប់លឿនជាងការគ្រោងទុក គឺជាលទ្ធផលដ៏អស្ចារ្យមួយនៃយុទ្ធនាការប្រឆាំងនឹងអំពើពុករលួយដែលមេដឹកនាំបក្សកុម្មុយនិស្តដែលកំពុងកាន់អំណាច លោក Nguyen Phu Trong បានសន្យាអស់រយៈពេលជាច្រើនឆ្នាំដើម្បីលុបបំបាត់ចោលនូវអំពើពុករលួយ ។

 

ប្រព័ន្ធផ្សព្វផ្សាយរដ្ឋបាននិយាយថា លោកស្រី Truong My Lan ដែលជាប្រធានក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យ Van Thinh Phat Holdings Group ត្រូវបានគេរកឃើញថាមានពិរុទ្ធពីបទកេងបន្លំ ការសូកប៉ាន់ និងការបំពានច្បាប់ធនាគារ​ ៕

 

សមាជិកគ្រួសារម្នាក់បានប្រាប់រ៉យទ័រដោយនិយាយក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះថា “យើងនឹងបន្តប្រយុទ្ធប្រឆាំងនឹងការកាត់ក្ដីនេះតាមអ្វីដែលយើងអាចធ្វើបានដោយនឹង​ប្តឹង​ឧទ្ធរណ៍​ប្រឆាំង​នឹង​ការ​កាត់​ទោស​នេះ ។

 

កាសែត Thanh Nien បាននិយាយថា ចុងចោទចំនួន ៨៤ នាក់ទៀតនៅក្នុងសំណុំរឿងនេះបានទទួលការកាត់ទោសចាប់ពីការកាត់ទោសពី ៣ ឆ្នាំរហូតដល់ដាក់ពន្ធនាគារអស់មួយជីវិត ។ ក្នុង​នោះ​មាន​ប្តី​របស់លោកស្រី Lan ឈ្មោះ Eric Chu ពាណិជ្ជករ​មក​ពី​ទីក្រុង​ហុងកុង ដែល​ត្រូវ​កាត់​ទោស​ឲ្យ​ជាប់​គុក ៩ ឆ្នាំ និង​ក្មួយ​ស្រី​ដែល​ជាប់​គុក ១៧ ឆ្នាំ ។

CNN

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version