ប្រមុខអង្គការសហប្រជាជាតិបានព្រមានថា ប្រសិនបើរុស្ស៊ីប្រកាសដាក់បញ្ចូលទឹកដីទាំង4របស់អ៊ុយក្រែន នោះនឹងមានផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ឱកាសឈានទៅរកសន្តិភាព
Breaking News

ប្រមុខអង្គការសហប្រជាជាតិបានព្រមានថា ប្រសិនបើរុស្ស៊ីប្រកាសដាក់បញ្ចូលទឹកដីទាំង4របស់អ៊ុយក្រែន នោះនឹងមានផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ឱកាសឈានទៅរកសន្តិភាព

អគ្គលេខាធិការអង្គការសហប្រជាជាតិបានបញ្ជាក់ថា ការធ្វើប្រជាមតិលើការបញ្ចូលទឹកដីរបស់អ៊ុយក្រែនចូលទៅក្នុងទឹកដិរបស់រុស្ស៊ី មិនមែនជាអ្វីដែលបង្ហាញអំពីឆន្ទៈរបស់ប្រជាជនអ៊ុយក្រែនពិតប្រាកដនោះទេ ។

អគ្គលេខាធិការអង្គការសហប្រជាជាតិលោក Antonio Guterres បានប្រាប់អ្នកយកព័ត៌មាននៅថ្ងៃសុក្រ (29 កញ្ញា 2022) អំពីការបញ្ចូលទឹកដីអ៊ុយក្រែនទៅជារបស់រុស្ស៊ី ដោយលោកបាននិយាយថា ការសម្រេចចិត្តណាមួយ ដើម្បីឆ្ពោះទៅកាន់ការកាត់ទឹកដីឧបសម្ព័ន្ធក្នុងតំបន់ Donetsk, Luhansk, Kherson និង Zaporizhia គឺត្រូវបានចាត់ទុកថា មិនមានតម្លៃស្របច្បាប់ និងសាកសមទទួលបានការថ្កោលទោសជាអន្តរជាតិ ។

ឯកអគ្គរដ្ឋទូតរុស្ស៊ីប្រចាំអង្គការសហប្រជាជាតិ បានចេញឆ្លើយតប និងបានចោទប្រកាន់លោក Guterres លើការបញ្ចេញមតិបែបនេះថា ជាការរំលោភលើធម្មនុញ្ញអង្គការសហប្រជាជាតិ ។

ប្រភព៖ Al Jazeera

Leave a Reply

Your email address will not be published. Required fields are marked *