អគ្គលេខាធិការអង្គការសហប្រជាជាតិបានបញ្ជាក់ថា ការធ្វើប្រជាមតិលើការបញ្ចូលទឹកដីរបស់អ៊ុយក្រែនចូលទៅក្នុងទឹកដិរបស់រុស្ស៊ី មិនមែនជាអ្វីដែលបង្ហាញអំពីឆន្ទៈរបស់ប្រជាជនអ៊ុយក្រែនពិតប្រាកដនោះទេ ។
អគ្គលេខាធិការអង្គការសហប្រជាជាតិលោក Antonio Guterres បានប្រាប់អ្នកយកព័ត៌មាននៅថ្ងៃសុក្រ (29 កញ្ញា 2022) អំពីការបញ្ចូលទឹកដីអ៊ុយក្រែនទៅជារបស់រុស្ស៊ី ដោយលោកបាននិយាយថា ការសម្រេចចិត្តណាមួយ ដើម្បីឆ្ពោះទៅកាន់ការកាត់ទឹកដីឧបសម្ព័ន្ធក្នុងតំបន់ Donetsk, Luhansk, Kherson និង Zaporizhia គឺត្រូវបានចាត់ទុកថា មិនមានតម្លៃស្របច្បាប់ និងសាកសមទទួលបានការថ្កោលទោសជាអន្តរជាតិ ។
ឯកអគ្គរដ្ឋទូតរុស្ស៊ីប្រចាំអង្គការសហប្រជាជាតិ បានចេញឆ្លើយតប និងបានចោទប្រកាន់លោក Guterres លើការបញ្ចេញមតិបែបនេះថា ជាការរំលោភលើធម្មនុញ្ញអង្គការសហប្រជាជាតិ ។
ប្រភព៖ Al Jazeera