ប្រធានាធិបតីរុស្ស៊ីលោក វ៉្លាឌីមៀរ ពូទីន បានធ្វើទស្សនកិច្ចដ៏ភ្ញាក់ផ្អើលមួយទៅកាន់តំបន់នេះ
Rusia War

ប្រធានាធិបតីរុស្ស៊ីលោក វ៉្លាឌីមៀរ ពូទីន បានធ្វើទស្សនកិច្ចដ៏ភ្ញាក់ផ្អើលមួយទៅកាន់តំបន់នេះ

ទូរទស្សន៍រដ្ឋរុស្ស៊ីបានរាយការណ៍ថា ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀរ ពូទីន នៅថ្ងៃសៅរ៍នេះបានធ្វើទស្សនកិច្ចនៅតំបន់គ្រីមៀរក្នុងខួបលើកទីប្រាំបួននៃការបញ្ចូលឧបទ្វីបពីអ៊ុយក្រែន ។

នៅក្នុងដំណើរទស្សនកិច្ចដ៏គួរឱ្យភ្ញាក់ផ្អើលទៅកាន់ទីក្រុងកំពង់ផែ Sevastopol សមុទ្រខ្មៅ លោក ពូទីន បានទៅទស្សនាសាលាសិល្បៈមួយ ដែលអមដោយអភិបាលស្រុក Mikhail Razvozhayev នេះបើយោងតាមរូបភាពដែលផ្សាយតាមទូរទស្សន៍ ។

រុស្ស៊ី​បាន​ដណ្តើម​យក​តំបន់​គ្រីមៀរ​ក្នុង​ឆ្នាំ ២០១៤ ប្រាំបី​ឆ្នាំ​មុន​ពេល​បើក​ការ​លុកលុយ​អ៊ុយក្រែន​​ ។ អ៊ុយក្រែននិយាយថា ខ្លួននឹងប្រយុទ្ធដើម្បីបណ្តេញរុស្ស៊ីចេញពីតំបន់គ្រីមៀរ និងទឹកដីផ្សេងទៀតទាំងអស់ដែលរុស្ស៊ីបានកាន់កាប់ក្នុងសង្គ្រាមរយៈពេលជាងមួយឆ្នាំមកនេះ ។

ប្រភព ៖ AFP

By Suon Visal

Leave a Reply

Your email address will not be published. Required fields are marked *