បុរសដែលមានវ័យចំណាស់ជាងគេបំផុតលើពិភពលោក បានទទួលមរណៈភាពហើយក្នុងអាយុ ១១៤ឆ្នាំ
World

បុរសដែលមានវ័យចំណាស់ជាងគេបំផុតលើពិភពលោក បានទទួលមរណៈភាពហើយក្នុងអាយុ ១១៤ឆ្នាំ

មន្ត្រី និងសាច់ញាតិបាននិយាយថា លោកតា Juan Vicente Perez Mora ជនជាតិវេណេស៊ុយអេឡាដែលជាប់ក្នុងកំណត់ Guinness World Records កាលពីឆ្នាំ ២០២២ ថាជាបុរសចំណាស់ជាងគេបំផុតនៅលើពិភពលោក បានទទួលមរណភាពកាលពីថ្ងៃអង្គារក្នុងអាយុ ១១៤ ឆ្នាំ។

លោកតា Perez ត្រូវបានបញ្ជាក់ជាផ្លូវការថាជាបុរសចំណាស់ជាងគេដែលនៅរស់នៅថ្ងៃទី ៤ ខែកុម្ភៈ ឆ្នាំ ២០២២ នៅពេលដែលគាត់មានអាយុ ១១២ ឆ្នាំ ២៥៣ ថ្ងៃ នេះបើយោងតាម Guinness ។

លោកតា Perezមានកូន ១១ នាក់គិតត្រឹមឆ្នាំ ២០២២ គាត់មានចៅចំនួន ៤១ នាក់ ចៅទួតចំនួន ១៨ នាក់ និងចៅលួតចំនួន ១២ នាក់ ។ លោកតាបានកើតនៅទីក្រុង El Cobre ក្នុងរដ្ឋ Andean ក្នុងប្រទេសវេណេស៊ុយអេឡានៅថ្ងៃទី ២៧ ខែឧសភាឆ្នាំ ១៩០៩ ហើយជាកូនទី ៩ ក្នុងចំណោមបងប្អូនទាំង ១០នាក់របស់លោកតាម ។

សេចក្តីថ្លែងការណ៍របស់ Guinness ពីឆ្នាំ ២០២២ បាននិយាយថា “នៅអាយុ ៥ ឆ្នាំ គាត់បានចាប់ផ្តើមធ្វើការជាមួយប៉ា និងបងប្អូនរបស់គាត់ក្នុងវិស័យកសិកម្ម ហើយបានជួយក្នុងការប្រមូលផលអំពៅ និងកាហ្វេ” ។ លោក Perez បានបន្តធ្វើជាតម្រួត និងទទួលខុសត្រូវដោះស្រាយវិវាទដីធ្លី និងគ្រួសារ ខណៈគាត់នៅតែធ្វើកសិកម្ម ។

AFP

Leave a Reply

Your email address will not be published. Required fields are marked *