កូរ៉េ​ខាង​ជើងបាញ់​សាក​ល្បង​មីស៊ីល​​​លឿន​ជាង​សំឡេង​ថ្មី​បំផុតរបស់ខ្លួន
Asia

កូរ៉េ​ខាង​ជើងបាញ់​សាក​ល្បង​មីស៊ីល​​​លឿន​ជាង​សំឡេង​ថ្មី​បំផុតរបស់ខ្លួន

​កូរ៉េខាងជើងបាននិយាយនៅថ្ងៃពុធនេះថា ខ្លួនបានសាកល្បងកាំជ្រួចរយៈចម្ងាយមធ្យមដែលមានសមត្ថភាពហោះលឿនជាងសំឡេងថ្មីដែលបំពាក់ដោយម៉ាស៊ីនចំហេះរឹង​ ដែលធ្វើឲ្យមានការប្រឈមមុខដាក់គ្នាយ៉ាងស៊ីជម្រៅនៅឧបទ្វីបកូរ៉េកាន់តែកើនឡើង

ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េ KCNA បានចែករំលែករូបថតរបស់មេដឹកនាំ គីម ជុងអ៊ុន ឈរក្បែរអាវុធ Hwasong-16B ក៏ដូចជាជាមួយមេបញ្ជាការយោធារបស់គាត់ ​។ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់កូរ៉េខាងជើង បាននិយាយថា ការសាកល្បងនេះត្រូវបានត្រួតពិនិត្យដោយលោក គីម ​។ មីស៊ីល Hwasong-16B នឹងក្លាយជាអាវុធដ៏សំខាន់នៅក្នុងកម្លាំងនុយក្លេអ៊ែររបស់កូរ៉េខាងជើង ​។

 

KCNA បាននិយាយថា Hwasong-16B មានសមត្ថភាពហោះបានក្នុងចម្ងាយប្រហែល ១,០០០ គីឡូម៉ែត្រ ​ ដោយឈានដល់កម្ពស់ខ្ពស់បំផុត ១០១ គីឡូម៉ែត្រ ​។ ​

 

ជាធម្មតា អាវុធល្បឿនលឿនជាងសំឡេង ត្រូវបានរចនាឡើង ឱ្យហោះលើសពីល្បឿនសំឡេង ប្រាំដង តែប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើងមិនបានបញ្ជាក់ពីល្បឿនពិតប្រាកដរបស់មីស៊ីលថ្មីនេះទេ ។

AP

Leave a Reply

Your email address will not be published. Required fields are marked *