Tesla ប្រកាសពីការធ្លាក់ចុះការលក់រថយន្តខ្លាំងជាងការរំពឹងទុក ប៉ុន្តែបានឈ្នះក្រុមហ៊ុនចិន BYD ដែលជាគូរប្រជែង
Business China USA

Tesla ប្រកាសពីការធ្លាក់ចុះការលក់រថយន្តខ្លាំងជាងការរំពឹងទុក ប៉ុន្តែបានឈ្នះក្រុមហ៊ុនចិន BYD ដែលជាគូរប្រជែង

​ក្រុមហ៊ុន Tesla បានប្រកាសពីការធ្លាក់ចុះនៃការលក់ប្រចាំត្រីមាសទី១ក្នុងឆ្នាំ២០២៤នេះដែលជាការធ្លាក់ចុះលើកដំបូង ចាប់តាំងពីឆ្នាំដំបូងនៃជំងឺរាតត្បាត ខណៈដែលការកើនឡើងនៃការប្រកួតប្រជែងរថយន្តអគ្គិសនីពីក្រុមហ៊ុនផលិតរថយន្តរបស់ចិន ។

ក្រុមហ៊ុនរថយន្តអគ្គិសនីរបស់លោក Elon Musk បានរាយការណ៍ថា ខ្លួនបានផលិតរថយន្តចំនួន ៤៣៣,០០០ គ្រឿង ប៉ុន្តែលក់បានត្រឹមតែ ៣៨៧,០០០ គ្រឿងប៉ុណ្ណោះ ។ នោះគឺធ្លាក់ចុះពីរថយន្តចំនួន ៤៨៤,៥០៧គ្រឿងដែលក្រុមហ៊ុនបានលក់ក្នុងរយៈពេលបីខែចុងក្រោយនៃឆ្នាំ ២០២៣ ។

ដំណឹងនេះបានធ្វើឲ្យភាគហ៊ុនរបស់ក្រុមហ៊ុន Tesla បានធ្លាក់ចុះ ៥,២% កាលពីរសៀលថ្ងៃអង្គារ ដោយធ្វើឲ្យបាត់បង់តម្លៃទីផ្សារប្រហែល ៣០ ពាន់លានដុល្លារ ។ ការប្រកាសពីការធ្លាក់ចុះកើតឡើងក្រោយក្រុមហ៊ុនរថយន្តចិន BYD ដែលជាគូរប្រជែងធំបំផុតរបស់ Tesla បានប្រកាសពីការធ្លាក់ចុះការលក់រថយន្តអគ្គិសនីមកត្រឹមចំនួន ៣០០,១១៤ គ្រឿងនៅក្នុងត្រីមាសទីមួយនៃឆ្នាំនេះ ។

CNN

Leave a Reply

Your email address will not be published. Required fields are marked *