Business Entrepreneur

នាយកប្រតិបត្តិ OpenAI លោក Sam Altman ប្រកាសពីការរៀបការជាមួយនឹងដៃគូជាបុរសដូចគ្នា

នាយកប្រតិបត្តិក្រុមហ៊ុន OpenAI ក្រុមហ៊ុនមេរបស់ ChatGPT លោក Sam Altman បានរៀបការជាមួយគូស្នេហ៍ជាបុរសដូចគ្នាគឺ Oliver Mulherin នៅក្នុងពិធីមួយនៅមាត់សមុទ្រ។

លោក Sam Altman អាយុ ៣៨ ឆ្នាំបានបញ្ជាក់ព័ត៌មាននេះនៅក្នុងអត្ថបទមួយទៅកាន់ NBC News បន្ទាប់ពីរូបថតនៃពិធីមង្គលការរបស់បានផ្សព្វផ្សាយនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមកាលពីថ្ងៃព្រហស្បតិ៍ ។ រូបថតបង្ហាញពីគូស្នេហ៍ស្រឡាញ់ភេទដូចគ្នាទាំង២ នៅសាន់ហ្វ្រាន់ស៊ីស្កូដែលហ៊ុមព័ទ្ធដោយមានភ្ញៀវចូលរួមមួយចំនួន ។

លោក Oliver Mulherin គឺជាវិស្វករសរសេរកម្មវិធីជនជាតិអូស្ត្រាលីម្នាក់ដែលបានបញ្ចប់បរិញ្ញាបត្រផ្នែកវិទ្យាសាស្ត្រកុំព្យូទ័រពីសាកលវិទ្យាល័យ Melbourne ក្នុងឆ្នាំ ២០១៦។ គាត់ធ្លាប់បានធ្វើការជាមួយក្រុមហ៊ុន Meta ពីខែសីហា ឆ្នាំ២០២០ ដល់ខែវិច្ឆិកា ឆ្នាំ ២០២២។

CNBC 

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version