Business China USA

Tesla ប្រកាសបញ្ចុះតម្លៃរថយន្តអគ្គិសនីរបស់ខ្លួននៅចិន និងអាម៉េរិក បន្ទាប់ពីការលក់ធ្លាក់ចុះ

ក្រុមហ៊ុន Tesla បានកាត់បន្ថយតម្លៃរថយន្តរបស់ខ្លួនដែលលក់នៅក្នុងប្រទេសចិន និងសហរដ្ឋអាម៉េរិក ដែលជាទីផ្សារសំខាន់ទាំងពីររបស់ខ្លួន បន្ទាប់ពីការលក់​ក្នុងត្រីមាសទី 1 បានធ្លាក់ចុះ ។

 

នៅក្នុងប្រទេសចិន ក្រុមហ៊ុន Tesla បានទម្លាក់តម្លៃលើរថយន្តអគ្គិសនី Model 3 ​មកនៅត្រឹម ៣២,០០០ ដុល្លារពី ៣៤,០០០ដុល្លារ ។ ម៉ូដែល Y ត្រូវបានបញ្ចុះតម្លៃមកត្រឹម ​ ៣៤,៥០០ដុល្លារពី ៣៧,០០០ដុល្លារ ។

 

នៅសហរដ្ឋអាមេរិក ម៉ូដែល Y ត្រូវបានបញ្ចុះមកនៅត្រឹម ៤២,៩៩០ ដុល្លារ ​។ Tesla ក៏បានបញ្ចុះតម្លៃរថយន្តម៉ូដែល Y ផ្សេងចំនួន ២,០០០ដុល្លារ​ ហើយក៏បានទម្លាក់តម្លៃម៉ូដែល X ​ដែរ ។

 

ការកាត់បន្ថយតម្លៃកើតឡើងក្រោយក្រុមហ៊ុន​ប្រកាសបញ្ឈប់បុគ្គលិកចំនួន ១៤០,០០០នាក់នៅទូទាំងពិភពលោក។ ​ក្រុមហ៊ុន Tesla ក៏បានរាយការណ៍ពីការធ្លាក់ចុះការលក់ជាលើកដំបូងរបស់ខ្លួន​ដោយលក់រថយន្តបានចំនួន ៣៨៦,៨១០ គ្រឿងក្នុងត្រីមាសទី ១ ឆ្នាំ ២០២៤ ​។

Bloomberg 

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version