នាយកប្រតិបត្តិក្រុមហ៊ុន Tesla លោក Elon Musk បានបរិច្ចាគភាគហ៊ុនដែលមានតម្លៃ 1.95 ពាន់លានដុល្លារកាលពីឆ្នាំមុន
Business

នាយកប្រតិបត្តិក្រុមហ៊ុន Tesla លោក Elon Musk បានបរិច្ចាគភាគហ៊ុនដែលមានតម្លៃ 1.95 ពាន់លានដុល្លារកាលពីឆ្នាំមុន

នាយកប្រតិបត្តិក្រុមហ៊ុន Tesla លោក Elon Musk បានបរិច្ចាគភាគហ៊ុនដែលមានតម្លៃ 1.95 ពាន់លានដុល្លារនៅក្នុងក្រុមហ៊ុនផលិតរថយន្តដ៏មានតម្លៃបំផុតរបស់ពិភពលោកទៅអង្គការសប្បុរសធម៌ជាច្រើនកាលពីឆ្នាំមុន នេះបើយោងតាមឯកសារជាមួយនឹងគណៈកម្មការមូលបត្រអាម៉េរិក (SEC) បានបង្ហាញកាលពីថ្ងៃអង្គារ។

លោក Elon Musk បានបរិច្ចាគប្រាក់អស់ប្រហែល 11.6 លានភាគហ៊ុននៅចន្លោះខែសីហាដល់ខែធ្នូកាលពីឆ្នាំមុន នេះ បើ តាម ឯកសារ ដែល មិន បាន បញ្ជាក់ ថា ស្ថាប័ន ណា ជា អ្នក ទទួលការបរិច្ចាគទាំងនោះទេ។

កាលពីឆ្នាំ 2021 លោក Elon  Musk ក៏បានបរិច្ចាគប្រហែល 5.74 ពាន់លានដុល្លារ។ អ្នកវិភាគមួយចំនួនបាននិយាយថាលោក Musk ប្រហែលជាទទួលបានផលប្រយោជន៍ពីការបរិច្ចាគភាគហ៊ុន Tesla ទាំងនោះប្រសិនបើគាត់បរិច្ចាគវាដល់អង្គការសប្បុរសធម៌ ព្រោះភាគហ៊ុនដែលបានបរិច្ចាគទៅឱ្យអង្គការសប្បុរសធម៌ មិនចាំបាច់បង់ពន្ធលើប្រាក់ចំណេញ ដូចដែលភាគហ៊ុនដែលលក់ចេញនេះទេ។

គួររំលឹកផងដែរថា លោក Musk បានចុះហត្ថលេខាលើសេចក្ដីសន្យា Giving Pledge កាលពីឆ្នាំ 2012 ដែលជាការសច្ចាររបស់មហាសេដ្ឋីមួយចំនួនក្នុងការផ្តល់ទ្រព្យសម្បត្តិរបស់ពួកគេយ៉ាងហោចណាស់ពាក់កណ្តាលដល់មនុស្សធម៌ក្នុងពេលដែលពួកគេមានជីវិត ឬក្រោយពេលដែលពួកគេស្លាប់។

ក្នុងឆ្នាំ 2001 គាត់បានបង្កើត Musk Foundation ដើម្បីផ្តល់ជំនួយសម្រាប់ “ការអភិវឌ្ឍបញ្ញាសិប្បនិម្មិតប្រកបដោយសុវត្ថិភាព ដើម្បីផ្តល់ផលប្រយោជន៍ដល់មនុស្សជាតិ” និងសម្រាប់ជាជំនួយផ្សេងៗមួយចំនួនទៀត។

ប្រភព៖ CNA

By Sombathpovpich

Leave a Reply

Your email address will not be published. Required fields are marked *