ទាហានរុស្ស៊ី 3 នាក់ត្រូវបានសម្លាប់ បន្ទាប់ពីយន្តហោះគ្មានមនុស្សបើកអ៊ុយក្រែនបានធ្លាក់នៅក្នុងមូលដ្ឋានទ័ពអាកាសរុស្ស៊ី
War

ទាហានរុស្ស៊ី 3 នាក់ត្រូវបានសម្លាប់ បន្ទាប់ពីយន្តហោះគ្មានមនុស្សបើកអ៊ុយក្រែនបានធ្លាក់នៅក្នុងមូលដ្ឋានទ័ពអាកាសរុស្ស៊ី

ហេតុការណ៍នេះបានកើតឡើងនៅខណៈពេលដែលរុស្ស៊ីនៅតែបន្តប្រតិបត្តិការកងទ័ពពិសេសរបស់ខ្លួននៅក្នុងប្រទេសរុស្ស៊ី ដែលបានចាប់ផ្តើមនៅក្នុងថ្ងៃទី ២៤ កុម្ភៈ ។ ក្រសួងការពារជាតិរុស្ស៊ីបានលើកឡើងថាប្រព័ន្ធការពារដែនអាកាសបានបាញ់ទម្លាក់យន្តហោះគ្មានមនុស្សបើក (UAV)ដែលហោះឆ្លងកាត់មូលដ្ឋានអាកាស Engels របស់រុស្ស៊ីកាលពីថ្ងៃចន្ទ ។

បើយោងតាមក្រសួងការពារជាតិបានឱ្យដឹងថា ទាហានរបស់រុស្ស៊ីបីនាក់ដែលនៅក្នុងអាកាសយានដ្ឋាននេះបានត្រូវ​ស្លាប់ ដោយសារការធ្លាក់កម្ទេចពីយន្តហោះគ្មានមនុស្សរបស់អ៊ុយក្រែន ។ បរិក្ខារអាកាសចររបស់រុស្ស៊ី ដោយរួមមានយន្តហោះទម្លាក់គ្រាប់បែកយុទ្ធសាស្ត្ររុស្ស៊ីមិនមានការខូចខាតអ្វីទេក្នុងហេតុការណ៍នេះ ក្រសួងការពារជាតិបានបន្ថែម ។

ប្រភព ៖ Sputnik

Translate by RATANAK

Leave a Reply

Your email address will not be published. Required fields are marked *