រដ្ឋាភិបាលទីក្រុងបាននិយាយថា អាកាសយានដ្ឋាន Pulkovo របស់រុស្ស៊ីក្នុងទីក្រុង St. Petersburg បានផ្អាកជើងហោះហើរទាំងអស់ជាបណ្តោះអាសន្ននៅថ្ងៃអង្គារនេះ ។
របាយការណ៍ប្រព័ន្ធផ្សព្វផ្សាយរុស្ស៊ីបាននិយាយថា វត្ថុមិនស្គាល់អត្តសញ្ញាណមួយត្រូវបានគេប្រទះឃើញនៅលើមេឃ ហើយយន្តហោះចម្បាំងនោះត្រូវបានបញ្ជូនដើម្បីស៊ើបអង្កេត ។
រ៉យទ័រមិនអាចបញ្ជាក់ពីរបាយការណ៍នោះបានភ្លាមៗទេ។
រដ្ឋាភិបាលទីក្រុងបាននិយាយនៅលើបណ្តាញ Telegram ផ្លូវការរបស់ខ្លួនថា ខ្លួនបានផ្អាកជើងហោះហើរទាំងអស់នៅព្រលានយន្តហោះរហូតដល់ម៉ោង ១២ ម៉ោងក្នុងស្រុក ។ ទិន្នន័យពីគេហទំព័រ Flight Radar បានបង្ហាញជើងហោះហើរក្នុងស្រុកមួយចំនួនដែលធ្វើដំណើរឆ្ពោះទៅទីក្រុង St Petersburg ត្រឡប់ទៅទិសដៅរបស់ពួកគេ ។
បើយោងតាមប្រភពដែលស្និតនឹងយោធារុស្ស៊ីបាននិយាយថា វត្ថុដែលហោះហើរមិនស្គាល់អត្តសញ្ញាណនោះជាយន្តហោះគ្មានមនុស្សបើកហើយអាចជារបស់យោធាអ៊ុយក្រែន ។
ប្រភព ៖ Reuters
By Suon Visal